Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ​រកឃើញ ទីតាំង​រហូតដល់ ៦៣​កន្លែង ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ “ សហគមន៍ ២០ កុម្ភ​: “

spot_img

​ភ្នំពេញ ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​រកឃើញ​ទីតាំង ដែលមាន​ការពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍ ២០​កុម្ភៈ​» រហូតដល់​៦៣​ទីតាំង​ហើយ​។​

​ជាមួយនឹង​ការ​ឃើញ​ទីតាំង​ជាប់​ពាក់ព័ន្ធ​កើនឡើង​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​អំពាវនាវ​ដល់​បងប្អូន ដែល​ធ្លាប់​ចេញចូល​ទីតាំង​ទាំង​៦៣​កន្លែង​នេះ ទាក់ទង​ទៅ​លេខ ១១៥ ឬ​លេខ​ទូរ​សព្ទ​លេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បី​មក​ធ្វើតេស្តរ​កកូ​វីដ​១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​។​

​ចំណែក ក្រសួងសុខាភិបាល​បាន​អំពាវនាវ និង​ក្រើនរំលឹក សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំង អស់​នៅ​ទូទាំងប្រទេស និង​ជាពិសេស​អ្នករស់នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ត្រូវប្រកាន់យក​នូវ​ការ​ប្រុង ប្រយ័ត្ន​ខ្លួន​ជាប់​ជានិច្ច គ្រប់គ្រង​ក្រុមគ្រួសារ​ឲ្យ​បានល្អ និង​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឲ្យ​បាន​ខ្ជាប់​ខ្លួន​គ្រប់ៗ​គ្នា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×