Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) បិទ​នៅ​ថ្លៃ​ខ្ពស់បំផុត​លំដាប់​ទី​ពីរ រាប់​ចាប់​ពីថ្ងៃ​ជួញដូរ​ដំបូង​

​ភ្នំពេញ ៖​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) នា​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​បំបែក​កំណត់ត្រា​ថ្លៃ ដោយបាន​បិទ​នៅ​ថ្លៃ​ខ្ពស់បំផុត​លំដាប់​ទី​ពីរ គឺ ១៣.២០០​រៀល ជាមួយនឹង​កំណើន ១.១៦០​រៀល ក្នុង​មួយ​ហ៊ុន រាប់​ចាប់​ពីថ្ងៃ​ជួញដូរ​ដំបូង​របស់​ភាគហ៊ុន​មួយ​នេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា ភាគហ៊ុន​នេះ​ធ្លាប់បាន​ឡើងដល់​ថ្លៃ​ខ្ពស់បំផុត គឺ​១៣.៣៨០​រៀល នៅ​ឆ្នាំ​២០១៩​។ ភាគហ៊ុន​បី​ផ្សេងទៀត រួមមាន​៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ
( PPSP) និង​ផេស​ថិ​ក (PEPC) ក៏បាន​ឡើងដល់ ៦.០៦០​រៀល ១.៥៩០​រៀល និង ២.៩៨០​រៀល​រៀង​គ្នា​ផងដែរ​។​

​ក្រៅពី​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) ដែលមាន​ថ្លៃ​ធ្លាក់​ចុះមក​ត្រឹម​១៣.៣៦០​រៀល ភាគហ៊ុន​ពីរ​ដែល​នៅសល់ បាន​រក្សា​ថ្លៃថេរ​ដដែល​។ ទោះបី​ជាមាន​ថ្លៃ​ស្ថិតនៅ​ថេរ​ក៏ដោយ ប៉ុន្តែ​ភាគហ៊ុន​PPSP បាន​នាំមុខគេ​ជាមួយនឹង​ទំហំ​ជួញដូរ​ភាគហ៊ុន​ដែលមាន​ចំណែក​ប្រមាណ​៥៦​ភាគរយ​នៃ​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​។​
​កំណើន​ថ្លៃ​ភាគហ៊ុន​ភាគច្រើន​នៅលើ​ទីផ្សារ បាន​បណ្តាលឱ្យ​ស​ន្ទ​ស្សន៍​ផ​.​ម​.​ក​.​កើនឡើង​ចំនួន​០,៤១​ភាគរយ រហូតដល់​៦៤១,៨៨​ពិន្ទុ ក្នុងថ្ងៃនេះ ជាមួយនឹង​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​ចំនួន ១៣៩,៨​លាន​រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×