Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ត្រី​ពន្ធនាគារ​ខេត្តកណ្តាល​ម្នាក់ រត់ការ​ដោះលែង​អ្នក​ជាប់ឃុំ​មិនបានសម្រេច បែរជា​ត្រូវ​ជាប់គុក​ខ្លួនឯងវិញ

​កណ្តាល ៖ លោក តុង ដា​រ៉ា មន្ត្រី​ពន្ធនាគារ​ខេត្តកណ្តាល ដែល​ជំនាញ​រត់ការ​ដោះលែង​អ្នក​ជាប់ឃុំ​នោះ ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ឃាត់ខ្លួន​ពាក់ព័ន្ធ​ការរត់​ការដោះលែង​ជន​ជាប់ឃុំ តែ​មិនបាន​សម្រេច ដោយយោង​តាម​ពាក្យបណ្តឹង​របស់​អ្នក​ពឹងពាក់​ឲ្យ​ជួយ​រត់ការ ។​

​បន្ទាប់ពី​ចាប់ខ្លួន​បញ្ជូន​ឡើង​តុលាការ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ឃុំខ្លួន​លោក តុង ដា​រ៉ា ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ។ លោក តុង ដា​រ៉ា តែងតែ​រត់ការ​ដោះលែង​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ឲ្យ​នៅក្រៅ​ឃុំ ពេល​បញ្ជូន​ចូល​ពន្ធនាគារ​ម្តងៗ មិន​ថា​រឿង​តូច ឬ​រឿង​ធំ ប៉ុន្តែ​ករណី​ចុងក្រោយ​នេះ ដោយសារ​យកលុយ​ពី​អ្នក​ដែល​ពឹងពាក់ ក្នុង​មួយ​រឿងៗ​រាប់ពាន់ និង រាប់ម៉ឺន​ដុល្លារ ដោយ​យក​លេស​ថា យកលុយ​នេះ ទៅ​ឲ្យ​តុលាការ ដើម្បី​សុំ​ដោះលែង​ជនជាប់ចោទ​ឲ្យ​នៅក្រៅ​ឃុំ តែ​ទីបំផុត​លុយ​ទាំងអស់នោះ លោក តុង ដា​រ៉ា បាន​យកទៅ​ចាយ​អស់ ហើយ​ជន​ជាប់ឃុំ នៅតែ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដដែល ទើប​ធ្វើ​ឲ្យ​អ្នក​ពឹងពាក់​ខឹង ក៏​ដាក់​ពាក្យបណ្តឹង​ឲ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង​៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×