Sunday, January 29, 2023

មិន​សរសើ​មិនបាន ! លោក ម៉ូ​វ ឡេង ក្រុម​ព្រឹក្សា​សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ​ខេត្តតាកែវ ត្រូវបាន​ប្រជាពលរដ្ឋ​ទូទាំង​សង្កាត់ ដែលមាន​១៤ ភូមិ លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា​

spot_img

​តាកែវ ៖ លោក ម៉ូ​វ ឡេង ក្រុម​ព្រឹក្សា​សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ​ខេត្តតាកែវ ត្រូវបាន​ប្រជាពលរដ្ឋ​ទូទាំង​សង្កាត់ ដែលមាន​១៤ ភូមិ លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា ខណៈដែល​លោក ចូល​បម្រើ​ការងារ​ជា​ក្រុម​ព្រឹក្សា​សង្កាត់​បារាយណ៍ មក ប្រជាពលរដ្ឋ​សង្កេតឃើញ ក្រុម​ព្រឹក្សា​រូបនេះ តែងតែ​ចុះ​ធ្វើ​ផ្លូវថ្នល់​ក្នុង​មូលដ្ឋាន​និង​តាម​ភូមិ​ផ្សេងៗ​ចំណុះ​ឲ្យ​សង្កាត់​បារាយណ៍​ទាំងមូល ជាពិសេស​ទៀត​នោះ ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​សង្កេតឃើញ លោក ម៉ូ​វ ឡេង បាន​កំពង់​ធ្វើ​និង​ពង្រីក​ស្ពាន អោយ​ធំ​ជាង​មុន ដើម្បី​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្ពោះទៅ​ខេត្ត និង​ផ្លូវ​ប្រាស្រ័យ​ទាក់​ទង់​រវៀង​ភូមិ​មួយ​ទៅ​ភូមិ​មួយ ក្នុង​សង្កាត់​បារាយណ៍​។​

​លោក ម៉ូ​វ ឡេង បានបញ្ជាក់​ប្រាប់​ក្រុង​ការងារ​យើង​នៅ​ព្រឹក​ដ្ងៃ​ទ​២៥​ខែកុម្ភៈ​ឆ្នាំ​២០២១ ឲ្យ​ដឹងថា ថវិការ​ដែល​បាន​យកមក​ធ្វើ​ផ្លូវ​និង​ស្ពាន​កន្លងមកនេះ គឺ​បានមកពី​ការឧបត្ថម្ភ​ពីស​ប្បរ​សជន​នានា និង​ការ​កៀរគរ ពី​ក្រុមការងារ​សង្កាត់​បានមក​ជា​បន្តបន្ទាប់ ហើយ​យើង​ធ្វើ​ក៏​ជា​ជំ​ហ៊ានៗ តាម​លទ្ធភាព​ដែល​យើង​មាន​ដែរ​។

​សកម្មភាព​របស់ លោក ម៉ូ​វ ឡេង ត្រូវបាន​ប្រជាពលរដ្ឋ​គ្រប់គ្នា​សរសើរ​ថា នេះ​បាន​ចំ​ជាម​ន្ត្រី​បម្រើ រាស្ត្រ​ពិតប្រាកដ​មែន និង​អនុវត្តន៍​តាម​ប្រសាសន៍ ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន (​មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ មិនមែន​ចៅហ្វាយនាយ​រាស្ត្រ​នោះទេ​)៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​