Saturday, January 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនគួរ​សោះ ! ក្រោយ​ឃើញ​ម្តាយធម៌​ស្រីអូន សម្រស់​ធម្មជាតិ យំ​បកស្រាយ​បែបនេះ ស្រាប់តែ​លោក តាន់ គឹម​សួរ ចេញមុខ​ព្រលះ​ធ្ងន់ៗ​ហៅ​សុទ្ធតែ​…

​កាលពីពេល​ថ្មីៗ​នេះ តាមរយៈ​បទសម្ភាសន៍​ជាមួយ​លោក អ៊ឹម ជីវ៉ា តារា​សម្តែង​ស្រី​ជើងចាស់ អ្នកស្រី ញឹម សុខា បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ចាប់តាំងពី​ពេលដែល​គាត់​បាន​ក្លាយជា​ម្តាយធម៌​របស់​ស្រីអូន សម្រស់​ធម្មជាតិ​មក ពេលនេះ គាត់​ដាច់បាយ​ហើយ ព្រោះតែ​ពេលនេះ លែងមាន​គេ​ហៅ​ទៅ​ថត​សម្តែង​រឿង​ដូច​មុន និង​សូម្បី​រើ​ង​អើ​ង​មិន​ចង់​រាប់រក​ទៀត​។​

​ក្នុងនោះ តារា​ស្រី​ជើងចាស់​រូបនេះ បាន​និយាយថា គាត់​សម្រេចចិត្ត​ចេញមក​និយាយ​រឿងនេះ គឺ​ដើម្បី​ចង់​សំណូម​កុំ​ឲ្យ​មហាជន មានការ​យល់ច្រឡំ​មកលើ​រូបគាត់​ទៀត ដោយ​នាំគ្នា​គិតថា តាំងពី​គាត់​ក្លាយជា​ម្តាយធម៌​របស់​សេដ្ឋីនី​រួចមក គឺ​គាត់​មាន​ផ្ទុះ មាន​ឡាន និង​មាន​ប្រាក់ខែ​រាប់ពាន់​ដុល្លារ ប៉ុន្តែ ធាតុពិត​នោះ គឺ​មិន​ដូច​ពាក្យ​គេ​និយាយ​ឡើង​។​

​ទាក់ទង​នឹង​ការលើកឡើង​បែបនេះ អ្នកស្រី សុខា ក៏​សូមបញ្ជាក់​ឲ្យ​ដឹងថា អ្នកស្រី​គ្រាន់តែ​បានទទួល​លុយ​ឧបត្ថម្ភ​ដំបូង ពី​កូនធម៌​អ្នកនាង​ស្រីអូន ២ លាន​រៀល និង​កូន​ជួយ​បង់ថ្លៃ​បន្ទប់​ជួល​១​ខែ ៨០ ដុល្លារ បាន​២​ខែ ប៉ុណ្ណោះ ក្រៅពីនេះ​អ្នកស្រី​ពុំ​ទទួលបាន​អ្វី​បន្ថែមទៀត​ពី​កូនស្រី​ធម៌​ទេ​។ តែ​យ៉ាងណា អ្នកស្រី​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង ចំពោះ​ទឹកចិត្ត​ដ៏​ធំធេង​របស់​កូនស្រី​ធម៌​។ ហើយ​គាត់​ចេញមក​បកស្រាយ​នេះ គឺ​គ្មាន​បំណង​អាក្រក់​អ្វី​ចំពោះ​អ្នកនាង​ស្រីអូន​នោះទេ ពោលគឺ​គាត់​គ្រាន់តែ​ចង់​ឲ្យ​មហាជន ជាពិសេស​អ្នក​ក្នុង​ចង្កោម​សិល្បៈ​បាន​ជ្រាប ឈប់​យល់ច្រឡំ និង​ឈប់​រើសអើង​គាត់ ដើម្បី​គាត់​បាន​ថត​រឿង​ដូច​មុន​វិញ​ផង​។​

​តែ​យ៉ាងណា ក្រោយ​តារា​ស្រី​ជើងចាស់ បាន​ចេញមុខ​បកស្រាយ​បែបនេះ ក៏បាន​ធ្វើ​ឲ្យ​មហាជន​មួយចំនួនធំ ហាក់​មិន​ពេញចិត្ត​ឡើយ ដោយ​នាំគ្នា​រិះគន់​នូវ​ពាក្យពេចន៍​មិនល្អៗ​ជាច្រើន មកលើ​រូបគាត់​ដូចជា​ថា​ជា​ក្រពើ ជាដើម​។ ក្នុងនោះ​ផងដែរ លោក តាន់ គឹម​សួរ ក៏បាន​ធ្វើការ​ព្រលះ​ឲ្យ​យ៉ាង​ធ្ងន់ៗ​បែបនេះ​ថា​៖ «​ស៊ុ​ន្ទ​រី នួន ម៉េច​បានជា​ធ្វើបែបនេះ​ដាក់​អ្នក​ម្តាយធម៌​អ៉ី​ចឹ​ង​? ហ៊ាន​ចំណាយលុយ​រាប់សិប​ម៉ឺន​ដុល្លារ​ជួយ​ដល់​សង្គម ហេតុអ្វី​ទុក​ឲ្យ​ម្តាយ​ខ្លួនឯង​អត់បាយ​ដល់​ថ្នាក់​នេះ​? សែន​ហួសចិត្ត ហួសចិត្ត​ដែល​ប្អូន​ជួយ​ប៉ះចំ​ក្រពើ ឲ្យ​រាង ថ្ងៃក្រោយ​មុន​ជួយ​មនុស្ស ត្រូវ​ចេះ​មើលមុខ មើល​ក្រោយ​ផង បិសាច​ចេញ​កន្ទុយ​បណ្តើរៗ​ហើយ​។​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×