នៅមុននេះបន្តិច នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកឧកញ៉ា ម៉ុង ប្ញទ្ធី បានបង្ហោះវីដេអូមួយ បង្ហាញពីទិដ្ឋភាពក្មេងស្រីម្នាក់ញ៉ាំសាច់ប៉ាតេបណ្តើរ និងយំអួលដើមករលេបមិនចូល ព្រោះតែនាងនឹកឃើញនូវរឿងមួយនេះ ឃើញហើយពិតជារំជួលចិត្តជាខ្លាំង ដែលធ្វើឲ្យសូម្បីអ្នកខ្លះក៏មិនអាចទប់ទឹកភ្នែកបានឡើយ។
ក្នុងនោះផងដែរ លោកឧកញ៉ា ម៉ុង ប្ញទ្ធី ក៏បានភ្ជាប់សាររៀបរាប់បន្ថែមលើវីដេអូ យ៉ាងដូច្នេះថាថា៖ «ល្ងាចថ្ងៃ ពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ អាណិតក្មេងស្រីរូបនេះ ខ្លាំងណាស់ ពេលដើរមកជិតខ្ញុំ កំពុងតែ ហូបនំប៉័ងប៉ាតេ ខ្ញុំបានហុចមួយចំណែកទៅអោយនាងញុំា ស្រាប់តែនាងក្តុកក្តួល ហូរទឹកភ្នែកមកសស្រាក់ ក្រោយមក ខ្ញុំសួរនាងថា ហេតុអីបានជាចៅយំអ៊ីចឹង នាងឆ្លើយថា ខ្ញុំមិនដែលបានហូបអ៊ីចឹងទេ នៅពេលដែលបានហូប ខ្ញុំនឹកម៉ែ នឹកបងប្អូន នឹកស្រុកកំណើតខ្លាំងណាស់ លោកតា ។»។
បន្ទាប់មក លោកឧកញ៉ា ម៉ុង ប្ញទ្ធី ក៏បានបញ្ជាក់បន្ថែមតាមរយៈ Comment ថា៖ «ខ្ញុំបាន និងកំពុងតែ ជួយសង្គ្រោះ នាងហើយ អរគុណច្រើនខ្លាំងណាស់។»។
យ៉ាងណាមិញ ក្រោយពីបានឃើញការរៀបរាប់របស់លោកឧកញ៉ាចិត្តធម៌ និងក៏ដូចវីដេអូនេះរួច អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកមួយចំនួន ក៏បានចូលខមិនទាំងអារម្មណ៍រំភើបចិត្តជំនួសថា៖ «ខ្ញុំស្រក់ទឹកភ្នែកតាមគាត់ ខ្ញុំស្គាល់រសជាតិហ្នឹងលោកអ៊ុ, គួរអោយអាណិតនាងណាស់លោកពូ បានលោកពូជួយសង្គ្រោះនាងបែបនេះ នាងដូចមានជីវិតថ្មីអញ្ចឹង , អ្នកឃ្លាតផ្ទះ ឃ្លាតសំបែង ទើបយល់! អរគុណលោកអ៊ុដែលបានជួយគាត់, នាងជាក្មេងល្អ ចេះនឹករលឹកដល់ម្តាយ និងប្អូន, គម្លាតរវាងអ្នកមាននិងអ្នកក្រ ដាច់គ្នាឆ្ងាយណាស់ នៅមានច្រើនណាស់ អ្នកក្រហើយរស់ដូចស្លាប់អ៊ីចឹង។ អរគុណចំពោះកាយកចិត្តទុកដាក់របស់ឯកឧត្តម មកលើអ្នកក្រ។ សង្ឃឹមថានឹងមានមនុស្សល្អដូចឯកឧត្តមកាន់តែច្រើនឡើងៗក្នុងសង្គមយើងសព្វថ្ងៃ។ ជូនពរឯកឧត្តមជួបតែសំណាងល្អ!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
ឬប្រិយមិត្ត អាចទស្សនាវីដេអូ តាមរយៈ Link នេះ