Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទីតាំង​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ៧៥​ទីតាំង​, អភិបាល​រាជធានី​ជំរុញ​ពង្រឹង​វិធានការ​គ្រប់គ្រង​ទីតាំង​ទាំងនោះ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​

​ភ្នំពេញ ៖ គិត​មកដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ទីតាំង​ដែល​ពាក់ព័ន្ធ​កូ​វីដ​-១៩ ក្នុង​ព្រឹ​ត្ត​ការ​ណ័ស​ហគ​មន៍​២០​កុម្ភៈ មាន​ចំនួន​៧៥​ទីតាំង​ហើយ នៅ​រាជធានី​ភ្នំពេញ​។ ជុំវិញ​ការងារ​នេះ លោក​ឃួ​ង ស្រេង ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បានប្រកាស​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ទាំង​១៤ ពង្រឹង​វិធានការ​គ្រប់គ្រង កន្លែង​បិទ​ទីតាំង​ទាំងអស់នេះ​ឲ្យ​បាន​តឹង​រ៉ឺ​ង​និង​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់​ការ​រី​រាលដាល​ជំងឺ​កូ​វីដ​-១៩ ខណៈ​ចំនួន​អ្នក​ឆ្លង​មានការ​កើនឡើង ។​

ការប្រកាស​បែបនេះ​រប​ស់ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ខាងលើនេះ បានធ្វើ​ឡើង​នៅ​សៀ​ល​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​អភិបាលខណ្ឌ​ទាំង​១៤ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ឱ្យ​បាន​ម៉ឹងម៉ាត់ ជុំវិញ​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ ខណៈ​អាជ្ញាធរ​បាន​ចុះ​បិទ​ទីតាំង​ដែលមាន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ កើនឡើង​ដល់​៧៥​ទីតាំង​ហើយ ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់ថា​៖ ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ត្រូវ​ប្រចាំការ យាមកាម​នៅ​ទីតាំង​ដែល​បាន​រកឃើញ​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ កន្លែង​ព្យាបាល និង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ធានាបាន​សណ្តាប់ធ្នាប់​ល្អ និង​គ្រប់គ្រង​ស្ថានភាព​អ្នកជំងឺ បាន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ កិច្ចការងារ​នេះ​ត្រូវតែ​រឹតបណ្តឹង ត្រូវតែ​ទប់ស្កាត់ រកឃើញ​ទីតាំង​ណា​ត្រូវតែ​បិទ​ទីតាំង​នោះ​ជា​បណ្តោះអាសន្ន​ឱ្យបាន​ម៉ឹងម៉ាត់ ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​ដែលជា​សេនាធិការ ប៉ុន្តែ​កន្លែង​ខ្លះ​ក៏មាន​ការ​ប្រទាំង​ប្រ​ទិស​ជាមួយ​ម្ចាស់​អាជីវកម្ម និង​អ្នកជំងឺ មិនបាន​យោគយល់​ចំពោះ​ការទប់ស្កាត់​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​រួច ហើយ​គឺ ជនបរទេស​ដែល​មិន​សហការ​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស ហើយ​មិនឱ្យ​វិល​ត្រលប់​មកវិញ ជនជាតិខ្មែរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ទីតាំង​ដែល​ធ្វើ​អាជីវកម្ម​ត្រូវ​ដកហូត​អាជ្ញា​បណ្ណ ដែល​យើង​មាន​ដាវ ក្នុង​ដៃ​សម្រាប់ធ្វើ​កិច្ចការងារ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។​

​គួរ​បញ្ជាក់ថា មកដល់ពេលនេះ មាន​ទីតាំង​ជា​បន្តបន្ទាប់​ទៀត ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​កំពុងតែ​សហការ​ជាមួយនឹង​ក្រសួងសុខាភិបាល ដើម្បី​ឈានទៅ​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន ក្រោយពី​បានទទួល​ព័ត៌មាន​ថា ទីតាំង​នោះ​គឺមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រឹត្តិការណ៍​២០​កុម្ភៈ​នេះ ខណៈ​គិត​ត្រឹម​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ​មាន​អាជីវកម្ម​ចំ​នួ​៧៥​ហើយ ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​។​

​ជាមួយគ្នានេះដែរ ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច​ដែល​ឈរជើង​ការពារ​ទាំង​៧៥​ទីតាំង លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ប្រកាស​ពី​ការជួយ​ឧបត្ថម​ផងដែរ ដើម្បី​លើកទឹកចិត្ត​ឱ្យ​កងកម្លាំង​យើង​ទាំងអស់ មាន​ស្មារតី​និង​កម្លាំង​ដើម្បី​បំពេញការងារ​នេះ​ទទួលបាន​ជោគជ័យ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

×