ភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍កាលពីថ្ងៃ ទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ បានបញ្ជាក់ថាវរសេនីយ៍ឯក ថន ដារ៉ា នាយការិយាល័យអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសម្របសម្រួល ទទួល និងជូនប្អូនៗនិសិត្សនាយទាហានខ្មែរចំនួន ០៤រូប ដែលត្រូវសិក្សានៅវិទ្យាស្ថានបណ្តះបណ្តាលភាសា ក្រសួង ការពារជាតិ នៃសាធារណរដ្ឋកូរ៉េ (KDLI) ពិនិត្យ COVID-19 មន្ទីរពេទ្យទីក្រុងអ៊ីឆុន និងជូនប្អូនៗទៅប្រគល់ជូនថ្នាក់ដឹកនាំវិទ្យាស្ថាន ព្រមទាំងធ្វើចត្តាឡីស័ក រយៈ ១៤ថ្ងៃ តាមគោលការណ៍សុខាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅ បន្ទប់ស្នាក់នៅ KDLI ។
ជំនួសមុខអោយប្អូនៗនិសិត្សនាយទាហានទាំង ០៤រូប និងក្នុងនាមខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត កម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ Long Dimanche ដែលបានអនុញ្ញាតអោយប្រើប្រាស់រថយន្ត ស្តារិច ១២កៅអី ស្ថានទូតដើម្បីដឹកប្អូនៗ និងឥវ៉ាន់ និងអរគុណច្រើន ចំពោះ លោក Prom Pi Sith និងលោក Chhin Khaiseth អាជីវករខ្មែរនាំរថយន្តកូរ៉េ ទៅលក់នៅខ្មែរដែលបាន ចំណាយពេលវេលាដ៏មានតម្លៃ និងប្រើប្រាស់ទាំងរថយន្តផ្ទាល់ខ្លួន ព្រមទាំងជួយបើកបរជូនបងប្អូននិសិត្សនាយទាហានយើង បានដល់គោលដៅដោយសុវត្ថិភាព។
សូមគោរពជូនពរ ឯកឧត្តម ទូត និងជូនពរប្អូនៗទាំងពីរ សូមមានសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសម្រេចជោគជ័យគ្រប់ភារកិច្ច -របរទទួលទាន៕ រក្សាសិទ្ធិដោយ៖CEN





