Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ជប៉ុន បានដាក់​ប្រទេស​កម្ពុជា ក្នុង​បញ្ជី​ប្រទេស​ដែលមាន​ជំងឺ​កូ​វីដ​-១៩​ទម្រង់​ថ្មី​

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ រដ្ឋាភិបាល​ជប៉ុន​បានដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ប្រទេស​ដែលមាន​ជំងឺ​កូ​វីដ​-១៩​ទម្រង់​ថ្មី​។ ការប្រកាស​នេះ​នឹង​ចូល​ជាធរ​មាននៅ​ម៉ោង ០០:០០ ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១​។

​សេចក្តីជូនដំណឹង ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន ចារ “​ប្រញាប់​ណាស់​” បាន​បញ្ជាក់ថា ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន សូម​ជម្រាបជូន​សាធារណ ជន​មេត្តា​ជ្រាបថា នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ រដ្ឋាភិបាល​ជប៉ុន​បានដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី ប្រទេស​ដែលមាន​ជំងឺ​កូ​វីដ​-១៩​ទម្រង់​ថ្មី បន្ទាប់ពី​កម្ពុជា​បាន​រកឃើញ​ការឆ្លង​ជំងឺ​ប្រភេទ​ថ្មី​នេះ​ចំនួន ពាក​រណ៍​លើ​អ្នកដំណើរ​បរទេស ។ ការប្រកាស​បញ្ចូល​កម្ពុ​ជា​ទៅក្នុង​បញ្ជី​នេះ​នឹង​ចូល​ជាធរ​មាននៅ​ម៉ោង 00:០០ ថ្ងៃទី​០១ មីនា ២០២១ ។ រហូតមកដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ រដ្ឋាភិបាល​ជប៉ុន បានដាក់​ប្រទេស​តំបន់​ចំនួន​៨៨ នៅក្នុង​បញ្ជី​ប្រទេស​ជំងឺ​កូ​វីដ -១៩​ទម្រង់​ថ្មី ។​

​អ្នកដំណើរ​មកពី​ប្រទេស​/​តំបន់​ទាំង​៨៨​នេះ តម្រូវឱ្យ​បង្ហាញ​មន្ត្រី​អន្តោប្រវេសន៍​ជប៉ុន​នូវ​លិខិតបញ្ជាក់​សុខភាព​អវិជ្ជមាន​កូ​វីដ​១៩ ដែល​ធ្វើតេស្ត​ក្នុង​រង្វង់​៧២​ម៉ោង​មុន​ធ្វើដំណើរ ហើយ​ត្រូវ​ធ្វើតេស្ត កូ​វីដ​-១៩ នៅពេល​មកដល់​ជប៉ុន ។ ក្នុងករណី​មិនអាច​ផ្តល់​លិខិតបញ្ជាក់​សុខភាព​អវិជ្ជមាន​កូ​វីដ​-១៩ ជន​នោះ​នឹង ត្រូវ​ស្នើឱ្យ​ស្នាក់នៅ​រយៈពេល​១៤​ថ្ងៃ នៅ​ទីតាំង​ណាមួយ​ដែល​កំណត់ដោយ​ប្រធាន​ស្ថានីយ៍ ច​ត្តា​ឡី​ស័ក ៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×