ក្រុមហ៊ុន Volkswagen និង ក្រុមហ៊ុន Porsche គឺកំពុងចូលរួមក្នុងការផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុន Rimac Automobili ដែលធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តដោយដើរដោយអគ្គិសនី អាចប្រមូលប្រាក់បានចន្លោះពី ១៣០ លាន ទៅ ១៥០ លានអឺរ៉ូ (១៥៧ លានដុល្លារ – ១៨១ លានដុល្លារ) ។ នេះបើយោងតាមម្ចាស់ក្រុមហ៊ុនផលិតរថយន្ត Rimac ថ្លែងប្រាប់ Automobilwhoche ប្រចាំសប្តាហ៍។
ការរៃអង្គាសប្រាក់នេះនឹងត្រូវបញ្ចប់ក្នុងរយៈពេល ២ ទៅ ៣ ខែ ហើយការស្វែងរកប្រភព ទុនផ្សេងទៀតគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំនេះ។
ក្រុមហ៊ុនរថយន្ត Porsche មានភាគហ៊ុន ១៥,៥ ភាគរយក្នុងក្រុមហ៊ុន Rimac Automobili និងអាចបង្កើនភាគហ៊ុនរបស់ខ្លួននៅក្រោម ៥០ ភាគរយក្នុងកិច្ចព្រមព្រៀងមួយដែលរួមបញ្ចូលទាំងការផ្ទេររថយន្តម៉ាក Bugatti របស់ក្រុមហ៊ុន Volkswagen ទៅ Rimac ។
ក្រុមហ៊ុន Volkswagen និង Rimac មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃអាទិត្យ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Porsche លោក Oliver Blume បាននិយាយកាលពីដើមខែនេះថា ការពិភាក្សាគ្នាមានការផុសផុលលើអនាគតរបស់ Bugatti កំពុងបន្តហើយថា Rimac អាចដើរតួខណៈម៉ាកទាំងនេះមានលក្ខណៈបច្ចេកទេសល្អ ហើយការសម្រេចចិត្តត្រូវបានគេរំពឹងទុកនៅឆមាសទីមួយនៃឆ្នាំ ២០២១ ។
Rimac បានអភិវឌ្ឍរថយន្ដអគ្គិសនី ដែលវាផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតរួមទាំងក្រុមហ៊ុន Automobili Pininfarina ។
លោក Rimac បានប្រាប់ក្រុមហ៊ុន Automobilwoche ថា “រថយន្ត Supercars មានទីផ្សារតិចតួច ប៉ុន្តែទីផ្សារគ្រឿងបន្លាស់មានទំហំធំ។ ដូច្នេះហើយទើបយើងគ្រោងពង្រីកក្រុមហ៊ុនរបស់យើងបន្ថែមទៀត” ។
លោក Rimac បានឲ្យដឹងថានោះគឺការរួមបញ្ចូលទាំងផែនការដល់កម្លាំងពលកម្មរបស់ Rimac Automobili ច្រើនជាងទ្វេដងនៅដើមឆ្នាំ ២០២៣ ដល់ ២៥០០ ពី ១០០០ នាពេលបច្ចុប្បន្ន។ (១ ដុល្លារ = ០,៨២៨២ អឺរ៉ូ)៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN


