Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ហ្វីលីពីន បានទទួល​វ៉ាក់សាំង​កូ​វីដ​១៩ ពី​ស៊ី​ណូ​វ៉ា​ក បន្ទាប់ពី​ការពន្យារពេល​

​ប្រទេស​ហ្វីលីពីន​បានទទួល​វ៉ាក់សាំង​វីរុស​កូ​វីដ​១៩ ដំបូងបង្អស់​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ (២៨ កុម្ភៈ​) ក្នុងចំណោម​ប្រទេស​ចុងក្រោយ​នៅ​អាស៊ីអាគ្នេយ៍ ដើម្បី​ទទួលបាន​នូវ​វ៉ាក់សាំង​ដ៏​សំខាន់​មួយ​នេះ ទោះបី​ជាមាន​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ច្រើន​បំផុត​ក្នុង​តំបន់​ក៏ដោយ​។​

​យន្តហោះ​ដឹកជញ្ជូន​យោធា​ចិន​មួយគ្រឿង​បាន​ដឹក​វ៉ាក់សាំង​ចំនួន ៦០០,០០០ ដូ​ស​ដែល​ប្រទេស​ចិន​បាន​បរិច្ចាគ បានមក​ដល់​មូលដ្ឋាន​ទ័ពអាកាស​មួយ​នៅក្នុង​រដ្ឋធានី​ក្នុងពេល​រសៀល​មួយ​ដែល​ព្រឹត្តិការណ៍​នេះ​បាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​រដ្ឋ​។​

​លោក​ប្រធានាធិបតី​ហ្វី​លី​ពិន Rodrigo Duterte និង​មន្ត្រី​ខុទ្ទកាល័យ​ជាន់ខ្ពស់​បាន​ស្វាគមន៍​ចំពោះ​ការផ្តល់​វ៉ាក់សាំង​ពី​ស៊ី​ណូ​វ៉ា​ក់ បាយ​អូ​ទិ​ក ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​នៅក្នុង​ពិធី​ផ្សាយ​តាម​ទូរទស្សន៍ ដែល​បង្ហាញ​ពី​ការ​ធូរស្បើយ​របស់​ពួកគេ​បន្ទាប់ពី​ការពន្យារពេល​ជាច្រើន​សប្តាហ៍​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី​បាន​និយាយថា​៖«​យន្ដហោះ​នេះ​បាន​នាំ​ក្តី​សង្ឃឹមថា​ទីបំផុត​យើង​អាច​វិលត្រឡប់​ទៅរក​ជីវិត​និង​ពន្លឺ​របស់​យើង​វិញ​សម្រាប់​ដំណើរ​ដ៏​ខ្មៅ​ងងឹត​»​។ លោក​ថា ការចាក់​វ៉ាក់សាំង​ដំបូង​របស់​បុគ្គលិក​សុខាភិបាល​និង​មន្ត្រីជាន់ខ្ពស់​ដឹកនាំ​ដោយ​លេខា​ធិ កា រ សុខភាព​ត្រូវបាន​គេ​គ្រោង​នឹង​ចាប់ផ្តើម​នៅក្នុង​មន្ទីរពេទ្យ​ទីក្រុង​ម៉ានីល​ចំនួន ៦ នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​ក្រៅពី​វ៉ាក់សាំង​ដែល​បាន​បរិច្ចាគ​ពី​ស៊ី​ណូ​វ៉ា​កបាយ​អូ​ទិ​ក រដ្ឋាភិបាល​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ចំនួន ២៥ លាន​ដូ​ស​ពី​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​។ លោក Roque បាន​និយាយថា​ការចាក់​វ៉ាក់សាំង COVID-១៩ ដូ​ស​ដំបូង​ចំនួន ៥២៥,៦០០ ពី​ក្រុមហ៊ុន AstraZeneca ក៏​គ្រោង​នឹង​មកដល់​នៅ​ថ្ងៃ​ចន្ទ​នេះដែរ​។​

​ការ​ចែកចាយ​ដំបូង​គឺជា​ចំណែក​តូច​មួយ​យ៉ាងហោចណាស់​ចំនួន ១៤៨ លាន​ដូ​ស រដ្ឋាភិបាល​បាននិងកំពុង​ចរចា​ដើម្បី​ធានា​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​លោកខាងលិច​និង​អាស៊ី​ដើម្បី​ចាក់​ជូន​ប្រជាជន​ហ្វីលីពីន​ប្រមាណ ៧០ លាន​នាក់​ដោយ​ឥតគិតថ្លៃ នៅក្នុង​យុទ្ធនាការ​ដ៏​ធំ​មួយ​ដែល​ត្រូវ​បានផ្តល់​មូលនិធិ​ដោយ​ប្រាក់កម្ចី​ពី​បរទេស​និង​ក្នុងស្រុក​។ ការនាំចេញ​វ៉ាក់សាំង​ភាគច្រើន​ត្រូវបាន​គេ​រំពឹងថា​នឹង​មកដល់​នៅ​ចុង​ឆ្នាំនេះ​៕
ប្រភព​៖ AP
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×