ភ្នំពេញៈ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង ព្រះវររាជមាតា សម្តេចព្រះមហា ក្សត្រី នរោត្តម មុនីនាថសីហនុ ទ្រង់បានយាងទៅកាន់ទីក្រុងប៉េ កាំងប្រទេសចិនហើយនៅព្រឹក ថ្ងៃចន្ទទី ១ មិនាឆ្នាំ២០២១នេះ ដើម្បីពិនិត្យព្រះរាជសុខភាព ដែលធ្វើឡើង ជាទៀងទាត់ពីរដងក្នុងមួយឆ្នាំ។
ជូនព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួម មាន សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច គតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រី ក្រសួង ការពារជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីព្រះបរមរាជវាំង ដោយឡែកឯ.ឧ Wang Wentian ឯកអគ្គរដ្ឋទូតព្រម ទាំងមន្ត្រីស្ថាន ទូតចិនប្រចាំកម្ពុជាក៏មានវត្តមានផងដែរ។
ក្នុងព្រះរាជសារទូលប្រគេនព្រះសង្ឃនិងផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២២ កុម្ភៈ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថនរោត្តមសីហមុនីបានគួរបញ្ជាក់ថានៅក្នុងកំលុងពេលព្រះអវត្តមានរបស់ព្រះអង្គពីក្នុងប្រទេសនេះសម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី បំពេញការងារផ្សេងៗជំនួសព្រះអង្គ។
សូមជម្រាបជូនថាមេដឹកនាំរបស់ប្រទេសចិននៅតែយកចិត្តទុកដាក់ចំពោះព្រះអង្គទាំងទ្វេទាំងការគង់នៅក្នុងដំណាក់ប៉េកាំង និងការបន្តពិនិត្យព្រះរា ជសុខភាពជាពិសេសការជួយ មើលថែព្រះរាជសុខ ភាពសម្ដេច ម៉ែសម្តេចយាយសម្តេចយាយទួតដែល ព្រះ អង្គកាន់តែមានព្រះជន្មច្រើនដើម្បីព្រះអង្គមានព្រះរាជសុខភាពល្អ ព្រះជន្មយឺនយូរ គង់ប្រថាប់ជាម្លប់ដ៍ត្រជាក់សម្រាប់ ប្រជារាស្ត្រខ្មែរជាកូនជាចៅចៅទួតបានជ្រកកោន៕ រក្សាសិទ្ធិដោយ៖CEN



