Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សុខ​ភិ​បាល​វ៉ាក់សាំង​ជិត​៤០០០​ដូ​ស ចាប់ផ្តើម​ចាក់​នៅ មន្ទីរពេទ្យបង្អែក​ស្រុក​បរ​កែវ​

​ខេត្តរតនគិរី ៖ ក្រសួងសុខាភិបាល​វ៉ាក់សាំង​ជិត​៤០០០​ដូ​ស ចាប់ផ្តើម​ចាក់​នៅ មន្ទីរពេទ្យបង្អែក​ស្រុក​បរ​កែវ និង​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​នា​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១​នេះ វ៉ាក់សាំង ៣៦០០​ដូ​ស សំរាប់​ចាក់​ជូន​មន្ត្រី​សុខាភិបាល ៥២០​នាក់​និង​មន្ត្រី​ប៉ូលីស ១៣០០​នាក់ ចាប់ផ្តើម​បើក​យុទ្ធនាការ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមីនា​ឆ្នាំ​២០២១ នេះ​។​

​តាម​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​លើកឡើងថា​ក្នុងនោះ​ស្រុក​ចំនួន​៣​មាន​អណ្តូង​មាស អូ​រយ៉ា​ដាវ និង​បរ​កែវ អាច​ទៅ​ចាក់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បរ​កែវ​និង​ស្រុក​៦​ទៀត​មកចាក់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​
​ឧ​ត្ត​ម​សេនីយ៍​ទោ​យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី​បាន​អំពាវនាវ​ដល់​កងកម្លាំង​ទាំងអស់​ឲ្យ​ចូលរួម​ចាក់​វ៉ាក់សាំង​ទាំងអស់គ្នា ហើយ​ត្រូវ​រាយការណ៍​ឲ្យ​បាន​ឆាប់​បំផុត​ប្រសិន ជាមាន​បុគ្គល​ណា​ម្នា​ក់មាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ថ្ងៃ​២០​ខែកុម្ភៈ​ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​ចូល​នូវ​មេរោគ​កូ​វីដ​-១៩ មកកាន់​សហគមន៍រ​បស់​យើង​។​

​យោងតាម​លោក​បណ្ឌិត អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី បាន​ប្រាប់​សារព័ត៌មាន​ថា ការចាក់​វ៉ាក់សាំង​នឹងមាន​រយៈពេល​២១​ថ្ងៃ ហើយ​ក្នុង​មួយថ្ងៃ​អនុញ្ញាតិ​ឲ្យ​ចូល​ចាក់​បាន ១៥០​នាក់ ហើយ​ក្រោយពី​ចាក់​វ៉ាក់សាំង​រួច​ត្រូវ​តម​ការ​ពិសារ​គ្រឿង​សមុទ្រ និង​ផឹក​គ្រឿង​ស្រវឹង​រយៈពេល​មួយ​សប្តាហ៍​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×