Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អ៊ូ ច័ន្ទ​រ័ត្ន ដាក់ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា ទៅ​ក្រសួងមហាផ្ទៃ​

​ភ្នំពេញៈ លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​យកពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា មក​ដាក់​នៅ​ក្រសួងមហាផ្ទៃ នៅវេលា​ម៉ោងជាង ១១​ព្រឹក ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ នេះ​។​

​ក្រុមមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បា យកពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​ថ្មី​ទៅ​ដា​ក់នៅ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ នេះ​។ ការបង្កើត​គណបក្ស​ថ្មី​នេះ គឺ​ដើម្បី​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ឆ្នាំ​២០២៣ ខាង​មុ​នេះ​។​

​គណបក្ស​ដែល​បង្កើត​ថ្មី គឺ​គណបក្ស “​កែទម្រង់​កម្ពុជា​”​។ រូប​សញ្ញា​គណបក្ស​“​កែទម្រង់​កម្ពុជា​” គឺមាន​រូប​ព្រះអាទិត្យ និង​ក្បាលដំរី​បួង​ផ្កាឈូក​បី​ដើម​។

គួរ​បញ្ជាក់ថា លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។ ក្រៅពីនេះ ក៏មាន​អតីតមន្ត្រី​ជាន់ខ្ពស់​ចំនួន ១២​រូប​ផ្សេងទៀត​ក៏​ទទួលបាន​នីតិសម្បទា​ឡើងវិញ​ដែរ​។ ក្នុងចំណោម​អ្នកទទួលបាន​នីតិសម្បទា​ឡើងវិញ​នោះ គឺមាន​លោក​ជីវ កត្តា បាន​បង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ , លោក​រៀល ខេ​ម​រិ​ន្ទ្រ បង្កើត​គណបក្ស​ខ្មែរ​អភិរក្សនិយម​។ រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

×