ភ្នំពេញ៖ ការផ្តន្ទាទោសបានធ្វើឡើងដោយលោក ឌុច សុខសារិទ្ធ ប្រធានក្រុមប្រឹក្សាជំនះជម្រះនិង លោក សេង ហៀង តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រមកាត់ទោសទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែល។
លោកចៅចៅក្រមចំណែកបក្សពួកមានលោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោស លោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។
ទណ្ឌិត សម រង្ស៉ី ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ ឧបឃាត តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជាអំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀត រួមមាន ជនជាប់ចោទ អេង ឆៃអ៊ាង ជនជាប់ចោទ មួរ សុខហួរ ជនជាប់ចោទ អ៊ូ ច័ន្ទឬទិ្ធ ជនជាប់ចោទ ហូរ វ៉ាន់ ជនជាប់ចោទ ឡុង រី ជនជាប់ចោទ ម៉ែន សុថាវរិន្ទ្រ ជនជាប់ចោទ ជូឡុង សួមួរ៉ា និង ជនជាប់ចោទ នុត រំដួល ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ឧបឃាត» ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩៕ រក្សាសិទ្ធិដោយ៖CEN


