Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់​ម៉ោង​មាន់​ក្តៅក្រហាយ ! ម្ចាស់​មាន់ ត្រូវស្លាប់​ក្រោម «​ផ្លែ​ដែក​» ក្រោយ​មាន់គក​ខ្លួន​លោត​ចាក់​គ្នា​ត្រូវចំ​….

​នេះ​ជាហេតុ​ការណ៍​ដ៏​ចម្លែក​មួយ ដែល​បាន​កើតឡើង​នៅក្នុង​រដ្ឋ Telangana ប្រទេស​ឥណ្ឌា ខណៈ​ប៉ូលីស​បានធ្វើការ​ឃាត់ខ្លួន​មាន់គក​មួយ​ក្បាល បន្ទាប់ពី​វា​បានសម្លាប់​ម្ចាស់​របស់​វា នៅ​នឹង​សង្វៀន​ជល់​មួយ​លួចលាក់ ស្ថិតនៅក្នុង​ប្រាសាទ Yellamma ទីក្រុង Jagtial កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ​។​​ម្ចាស់​រងគ្រោះ​មានឈ្មោះ​ថា Thanugulla Satish អាយុ ៤៥ ឆ្នាំ បាន​នាំ​មាន់​ជល់​របស់ខ្លួន ទៅ​ជល់​នៅ​សង្វៀន​លួច​ជល់​ខុសច្បាប់​ខាងលើ​។ ហើយ​ការ​ជល់​នោះ​ផងដែរ គឺ​ពុំមែន​ជល់​តាម​ខ្នាយ​កំណើត​ទេ គឺជា​លក្ខ​ណៈត «​ផ្លែ​ដែក​» ដើម្បី​ប្រយុទ្ធ​គ្នា​ឆាប់​ឈ្នះ​ចាញ់​។

​ប៉ុន្តែ ចៃដន្យ​អាក្រក់ មាន់គក​នោះ ស្រាប់​បាន​ចាក់​ត្រូវចំ​ក្ររ​លៀន​របស់ Satish តែម្តង​។ ដោយសារ​មាន​ឈាម​ហូរ​ច្រើនពេក ភ្លាមៗ​នោះ គេ​ក៏បាន​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ ប៉ុន្តែ​ត្រូវបាន​ប្រកាសថា​ស្លាប់​នៅពេល​មកដល់​មន្ទីរពេទ្យ​។​​បន្ទាប់​ហេតុការណ៍​នេះ​កើតឡើង ប៉ូលីស​បាន​យក​មាន់​ជល់​នោះ​ទៅ​ប៉ុស្តិ៍​ប៉ូលិស Gollapalli និង​ឲ្យ​ចំណី​វា​ស៊ី​។ ប៉ូលីស​បានបញ្ជាក់​យ៉ាងច្បាស់​ថា សត្វ​មាន់​ជល់​នេះ មិន​ត្រូវបាន​ចាប់ខ្លួន ឬ​ឃុំខ្លួន​ទេ​។​

​លោក Jeevan បាន​ប្រាប់​អ្នកយកព័ត៌មាន​របស់​កាសែត IANS ថា “​យើង​នឹង​នាំ​មាន់​ជល់​នេះ ឡើង​តុលាការ ហើយ​ធ្វើតាម​ការណែនាំ​របស់​ចៅក្រម​អំពី​អ្វីដែល​ត្រូវធ្វើ​បន្ទាប់​”​។​ចាប់តាំងពី​កើតមាន​ហេតុការណ៍​អកុសល​នេះ​មក ការ​ជល់​មាន់​ត្រូវបាន​ហាមឃាត់​នៅក្នុង​រដ្ឋ Telangana ខណៈ​ក្រុមមនុស្ស​ញៀន​ជល់​មាន់ តែងតែបាន​នាំគ្នា​លួចលាក់​ជល់​មាន់ នៅក្បែរ​ទីសក្ការៈ​បូជា Yellamma ក្នុងភូមិ​។

​សូមបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​ខែតុលា ឆ្នាំ​២០១៧ សត្វ​សេក​ចំនួន ១៣ ក្បាល ក៏​ត្រូវបាន​នាំខ្លួន​ទៅកាន់​តុលាការ​ដេលី ប្រទេស​ឥណ្ឌា​ផងដែរ បន្ទាប់ពី​ជនជាតិ​អ៊ូ​ស​បេ​គី​ស្ថាន​ម្នាក់​ឈ្មោះ Anvarjon Rakhinematjonov ត្រូវបាន​ទីភ្នាក់ងារ​រ​ដ្ឋា​ភិ​បាល CISF ឃុំខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Indira Gandhi ពីបទ​ប៉ុនប៉ង​រត់ពន្ធ​សត្វ​សេក​ទាំងនេះ​ចេញពី​ប្រទេស​។

​ពួកវា​ត្រូវបាន​នាំខ្លួន​ទៅកាន់​តុលាការ​ដើម្បី​ប្រគល់​ទៅ​ឲ្យ​អ្នកការពារ​សត្វព្រៃ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×