ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង 5ព្រឹកដល់ម៉ោង៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃលាភសំណាងគឺលេខ ៤៨ និងលេខ ៥៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិមហាសេដ្ឋី នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត រាសីធ្លាក់ស្រុតចុះ ។ លោកអ្នកអាចជួបនឹងគ្រោះភ័យជាយថាហេតុដោយសារតែការធ្វេសប្រហែសដោយប្រការណាមួយ ដូច្នេះមិនត្រូវធ្វើដំណើរទៅទីឆ្ងាយដែលពុំចាំបាច់ឡើយ ព្រោះមានសត្រូវប៉ងយាយីធ្វើអោយរំខាន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ថ្ងៃនេះមិនគួរប្រញ៉ាប់ប្រញ៉ាល់ចាប់ផ្តើមដាក់ទុនពេកនោះទេ។ រីឯបញ្ហាស្នេហាច្រើនតែចាប់កំហុសគ្នាទៅវិញទៅមក៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១ ។
-សូមខមិន ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយគួរប្រយ័ត្នប្រយែងបន្តិចពីព្រោះងាយមានរឿងរ៉ាវចម្រូងចម្រាស់កើតមានឡើងណាស់។ ក្រៅពីនេះលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើន ដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបជាការប្រពៃ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបអាចចិញ្ចឹមឆ្នាំងរស់។ ចំពោះការធ្វើដំណើទីជិតឆ្ងាយជួបបញ្ហាប្រទាំងប្រទើសច្រើន ពិសេសឲ្យប្រយ័ត្នក្រុមមនុស្សយាយីដោយប្រការណាមួយ។ ចំណែកបញ្ហាសេចក្តីស្នេហាកម្លោះក្រមុំមិនមានការជឿនលឿនទៅមុខទេ គឺមានតែការថយក្រោយច្រើនជាង៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃលាភសំណាងគឺលេខ២១ និងលេខ៨២។
-សូមខមិនលេខ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាលរាសីខ្ពស់ត្រដែត។ រាល់កិច្ចការដែលប៉ងប្រាថ្នាថ្ងៃនេះលោកអ្នកតែងទទួលបានផលផ្លែផ្កាល្អនិងរមែងបានជួបតែរឿងល្អជានិច្ចគ្មានឧបសគ្គអ្វីមករារាំងធ្វើឲ្យលោកអ្នកមានការលំបាកនោះឡើយ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានដំណើរការទៅមុខយ៉ាប់យឺនបន្តិចពិតមែន តែក៏មានភាពសុខដុមល្អប្រពៃណាស់ផង។ ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សអាណិតស្រឡាញ់និងស្វាគមន៍ជានិច្ច។ ចំណែកសេចក្តីស្នេហាកម្លោះក្រមុំមានការជឿនលឿនទៅមុខយឺត តែបើថយក្រោយវិញនោះគឺឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង៧ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ ១៦៨ ដើម្បីយកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ រាសីឡើងល្អជាមធ្យម។ បញ្ហាផ្លូវចិត្តមិនសូវសប្បាយរីករាយប៉ុន្មានទេនៅក្នុងថ្ងៃនេះ ហើយបើលោកអ្នកចង់ទទួលផលពីការងារនោះលុះត្រាតែលោកអ្នកមានចិត្តអំណត់ព្យាយាមនិងបូជាពេលវេលាច្រើនផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញដូរនៅទីជិតពុំសូវជាបានកាក់កបទេ គឺត្រូវតែចេញទៅជួញដូរនៅឯទីឆ្ងាយទើបល្អនិងសមប្រកប។ នៅថ្ងៃនេះទោះបីលោកអ្នកធ្វើអ្វីក៏ដោយគប្បីមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសអ្នកចេញទៅប្រកបការងារនៅតាមឬតំបន់ឆ្ងាយពីផ្ទះសម្បែង ពីព្រោះលោកអ្នកងាយមានក្រុមមនុស្សបៀតបៀនយាយីក្នុងក្តីបំណងអាក្រក់ដើម្បីដណ្តើមផលប្រយោជន៍អ្វីមួយពីអ្នក។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមុននឹងធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាអោយបានគ្រប់ជ្រុងជ្រោយ ហើយមិនត្រូវមានគំនិតវៀចវេរឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯង។ ចំពោះបញ្ហាស្នេហាកម្លោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ ហើយត្រូវមកខ្លោចផ្សាអស់មួយជីវិត
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតង និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩។
-សូមខមិនលេខ៨៩៩ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង រាសីល្អជាមធ្យម។ ដួងរាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះមានបញ្ហាមិនល្អខ្លះៗចូលយាយីផង ដូចនេះរាល់ការប្រកបកិច្ចការងារអ្វីមួយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលក្បែរកើត។ ចំពោះលោកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការលក់ចេញទិញចូលកាក់កបគ្រាន់បើ តែយ៉ាងទាល់តែលោកអ្នកខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗនោះទៅរួច។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីវិញបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងពណ៌ស។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ៩៩។
-សូមខមិនលេខ១៦៨ យកលាភសម្បត្តិសំពៅហ្លួងនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកធ្វើអ្វីឃើញថាមានការចម្រើនលូតលាស់ទៅមុខនិងមានការជួយជ្រោមជ្រែងពីអ្នកដទៃមួយចំនួនផង។ នៅថ្ងៃនេះដែរបើលោកអ្នកមានបញ្ហាអ្វីអាក្រក់ចូលមកយាយីគប្បីប្រឹងប្រែងដោះស្រាយ ទើបបញ្ហាមួយចំនួនមិនធ្លាក់កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញជួបការលំបាកខ្លះក្នុងការរកចំណូល ហើយទាល់តែខិតខំខ្លាំង ទើបអាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅទៀតផង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពតែលតោលនិងមានការខ្វាយខ្វល់ពីជីវិតអនាគតរបស់ខ្លួនរាប់រយជំពូក៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង១០យប់។
-ពណ៌នៃលាភសំណាងគឺប្រផេះ និងបៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ៦៦។
-សូមខមិនលេខ៩៩៩ យកលាភសម្បត្តិឧកញ៉ានឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី រាសីឡើងខ្ពស់ត្រដែត។ នៅក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះ បើលោកអ្នកចង់ធ្វើអ្វីតោងតែផ្តល់ក្តីសង្ឃឹមនឹងឆ្លើយតបដូចសេចក្តីប្រាថ្នា។ ក្រៅពីនេះបើលោកអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃក៏តែងឆាប់ចុះសម្រុងគ្នា និងទទួលជោគជ័យច្រើនផង។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរថ្មី ឬទីកន្លែងលក់ដូរដោយលោកអ្នកអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។ គូគ្រងប្តីប្រពន្ធនិងគូស្នេហ៍កម្លោះក្រមុំមានការស្រស់ស្រាយ ហើយបើលោកអ្នកមានទំនាស់ទាស់ទែងគ្នាក៏ជាពេលវេលាល្អបំផុតក្នុងការដោះស្រាយទៀតផង៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង៦ព្រឹក ដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងពណ៌ស្វាយ។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ២៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ រាសីល្អជាមធ្យម។ នៅថ្ងៃនេះឃើញថាការប្រកបការងារមិនសូវមានការជឿនលឿនទៅមុខទេ ពិសេសលោកអ្នកងាយជួបរឿងចម្រូងចម្រាស់ទៀតផង។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញក្នុងថ្ងៃនេះមានការជឿនលឿនគ្រាន់បើ ហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមប្រកបជានិច្ច។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំបើលោកអ្នកចង់ស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍ក៏ជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងខ្មៅ។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ៦៩។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិអភិជន នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក រាសីធ្លាក់ស្រុតចុះ។ លោកអ្នកមានចិត្តទោសៈមោហៈច្រើននៅក្នុងថ្ងៃនេះ ទោះបីជាធ្វើការងារអ្វីក៏ដោយក៏ធ្វើមិនពេញដៃពេញជើងដែរ ហើយក្នុងលោកអ្នកអាចក្លាយជាអ្នកប៉ិនសន្សំរឿងនិងមានគំនុំគំគួនដាក់ជាប់ក្នុងចិត្តទៀតផង។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ រកប្រាក់ចិញ្ចឹមឆ្នាំងមិនចង់គ្រប់ផងទេ។ ចំណែកបញ្ហាស្នេហាគឺគូស្នេហ៍អាចនឹងមានការប្រេះឆាគ្នាដោយសារអ្នកក្រៅ ដូច្នេះត្រូវតែប្រយ័ត្ន៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៥ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ ២៧ និងលេខ ៤៩។
-សូមខមិនលេខ៩៩៩ យកលាភសម្បត្តិអភិជន នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា រាសីល្អបង្គួរ។ រាល់ការបំពេញការងារមានសភាពរលូតទៅមុខដូចសព្វដង ប៉ុន្តែក្នុងនោះទាមទារអោយលោកអ្នកមានការប្រឹងប្រែងខ្លាំងបន្តិចដែរ ទើបអាចសម្រេចដល់គោលដៅដែលចង់បាន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ប្រាក់កម្រៃបានមកកាក់កបគ្រាន់បើអាចអោយលោកអ្នកអាចសន្សំទុកបានខ្លះៗទៀតផង។ រីឯបញ្ហាស្នេហាការចេះយល់ចិត្តគ្នាជាវិធីដ៏ប្រសើរបំផុត៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ៦៦។
-សូមខមិនលេខ១៦៨ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច រាសីធ្លាក់ស្រុតចុះ។ លោកអ្នកមានការក្តៅក្រហាយដោយសារតែក្រុមគ្រួសារបង្កឡើង បណ្តាលឲ្យមានការខាតបង់អស់ទ្រព្យសម្បត្តិមួយចំនួនទៀតផង ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏សូមលោកអ្នកធ្វើចិត្តអោយបានត្រជាក់ទើបវិបត្តិនេះបានរសាត់ផុតទៅ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញលោកអ្នកនឹងមានមនុស្សមិនស្មោះត្រង់មកឆបោកយកទំនិញទទេៗដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។ ចំណែកបញ្ហាស្នេហាច្រើនតែសង្ស័យគ្នាទៅវិញទៅមក៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃសំណាងគឺលេខ ១១និងលេខ៦១។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ រាសីឡើងខ្ពស់ត្រដែត។ រាល់សេចក្តីប្រាថ្នាទាំងឡាយដែលលោកអ្នកចង់ពឹងពាក់អ្នកមានបុណ្យសក្តិខ្ពស់ដើម្បីផលប្រយោជន៍អ្វីមួយនោះពិតជាអាចទទួលបានជោគជ័យជាទីគាប់ចិត្តនៅក្នុងថ្ងៃនេះ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានអតិថិជនថ្មីចាស់ទាក់ទងច្រើន ធ្វើអោយមុខរបរអស់លោកអ្នកមានការរីកលូតលាស់ទៅមុខ។ ចំណែកបញ្ហាស្នេហាគូស្នេហ៍មានតែភាពផ្អែមល្ហែម និងបើនៅលីវវិញលោកអ្នកនឹងជួបមនុស្សជាទីពេញចិត្តទៀតផង៕