ប្រទេសម៉ាឡេស៊ីគ្រោងនឹងសម្លាប់សត្វជ្រូកព្រៃនិងសត្វជ្រូកចិញ្ចឹមចំនួន ៣,០០០ ក្បាល បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺផ្តាសាយជ្រូកនៅរដ្ឋ Sabah លើកោះ Borneo កាលពីពាក់កណ្តាលខែកុម្ភៈ។
ជំងឺនេះត្រូវបានគេរកឃើញយ៉ាងហោចណាស់មានជ្រូកចំនួន ៣០០ ក្បាលនៅក្នុងស្រុកចំនួន ៣ គឺ Pitas, Kota Marudu និង Beluran បន្ទាប់ពីមានករណីពាក់ព័ន្ធនឹងការងាប់របស់ជ្រូកព្រៃកាលពីខែមុន។
នេះបើយោងតាមការជូនដំណឹងរបស់អង្គការសុខភាពសត្វពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃសុក្រទី ២៦ ខែកុម្ភៈ។ នេះជាការរកឃើញដំបូងនៃជំងឺនេះនៅក្នុងប្រទេសម៉ាឡេស៊ី។
លោក Jeffrey Kitingan អនុរដ្ឋមន្ត្រីនៃរដ្ឋ Sabah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថាសត្វជ្រូកចំនួន ២២ ក្បាលត្រូវបានគេសម្លាប់ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ។ លោក Kitingan ដែលជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងនេសាទផងដែរនោះ បាននិយាយថា“ គេប៉ាន់ប្រមាណថាមានសត្វជ្រូកប្រមាណ ២.០០០ ក្បាលនៅ Pitas និងសត្វជ្រូកព្រៃប្រហែល ១០០០ ក្បាលក្នុងរង្វង់ ៥០ គីឡូម៉ែត្រ។
ជំងឺផ្តាសាយជ្រូកអាហ្វ្រិក បានសម្លាប់សត្វជ្រូក ប៉ុន្តែវាគ្មានគ្រោះថ្នាក់ ឬបង្កការគំរាមកំហែងដល់មនុស្សទេ ប៉ុនតែវាបង្កការគំរាមកំហែងដល់ស្តុកចំណីអាហារ។ ប្រទេសចិនដែលជាអ្នកផលិតសាច់ជ្រូកធំជាងគេបំផុតនៅលើពិភពលោក បានរាយការណ៍ពីការផ្លាស់ប្តូរថ្មីនៃជំងឺផ្តាសាយជ្រូកអាហ្វ្រិកកាលពីសប្តាហ៍មុនការផ្លាស់ប្តូរធម្មជាតិនៅក្នុងវីរុសដែលបានបំផ្លាញហ្វូងជ្រូករបស់ប្រទេសចិនក្នុងអំឡុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ និងដែលបន្តសម្លាប់សត្វជ្រូក៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN


