Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួប​ឯកអគ្គរាជទូត Kang ជាមួយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ទ្វេភាគី​

​ភ្នំពេញ ៖ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា Kang (​ប៉ា​ប្លូ កាង​)​បាន​ជួប​ជាមួយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅថ្ងៃនេះ ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ទ្វេភាគី​។

​ឯកអគ្គរាជទូត Kang បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ពិជ័យ​សេនា ដែល​បានផ្តល់​ការស្វាគមន៍​ដល់ លោក Bernard York ដែលជា​សេនានុព័ន្ធ​អូស្ត្រាលី​ថ្មី របស់​ស្ថានទូត និង​ចំពោះ​ទស្សនកិច្ច​ទៅកាន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម នាពេល​កន្លងទៅ​ថ្មីៗ​នេះ​។​

​ក្នុងជំនួប​នេះ ឯកអគ្គរាជទូត Kang បានលើកឡើង​អំពី​កង្វល់​របស់​រដ្ឋាភិបាល​អូស្ត្រាលី អំពី​ការកាត់ទោស​សកម្មជន​គណបក្សប្រឆាំង​នាពេល​ថ្មីៗ​នេះ​ដែល​រួមមាន​ជនជាតិ​អូស្ត្រាលី ព្រមទាំង​ការកាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​យូរ​ឆ្នាំ​ដល់​ឥស្សរជន​សំខាន់ៗ​របស់​គណបក្សប្រឆាំង​។ យើង​ទទូច​សុំឱ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​តម្លាភាព​និង​នីតិវិធី​ត្រឹមត្រូវ លើ​ដំណើរការ​កាត់ក្តី​ទាំងអស់ និង​មាន​វិធាន​ការកសាង​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​សមាជិក​គណបក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×