Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​ម​ន្រី្ត​ការបរទេស​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​

​ភ្នំពេញ : តប​តាម​ការអញ្ជើញ​របស់លោក​ដា​តូ អ៊ី​រី​វ៉ាន់ ពើ​ហ៊ី​ន យូ​ស៊ូ​ហ៍ រដ្ឋមន្ត្រីការបរទេស​ប្រ៊ុយណេ​ដា​រ៉ូ​សា​ឡឹម លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (IAMM) ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ តាម​ប្រ​ព័​ន្ឋ​វីដេអូ​។​

​រដ្ឋ​ម​ន្រី្ត​ការបរទេស​អាស៊ាន​បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​ស៊ីជម្រៅ និង​ប្រកបដោយ​ភាពស្មោះត្រង់ អំពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការបន្ត​លើក​កំពស់​វឌ្ឍនភាព​ក្នុង​ការកសាង​សហគមន៍​អាស៊ាន ការពង្រឹង​ពង្រីក​ទំនាក់ទំនង​របស់​អាស៊ាន ជាមួយ​ដៃគូ​ខាងក្រៅ និង​ការពង្រឹង​ម​ជ្ឈ​ភាព​របស់​អាស៊ាន នៅក្នុង​និម្មាបនកម្ម​តំបន់​ដែល​កំពុង​វិ​វត្ត​។

​រដ្ឋ​ម​ន្រី្ត​ទាំងអស់​ក៏បាន​យល់ស្រប​គ្នា​អំពី​ភាពចាំបាច់​បន្ទាន់​ដែល​ត្រូវ​បង្កើន​កិច្ចប្រឹងប្រែង​រួមគ្នា​របស់​អាស៊ាន​ដើម្បី​ឆ្លើយតប​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ហើយ និង​ស្តារឡើងវិញ​នូវ​ស្ថានភាព​សេដ្ឋកិច្ចសង្គម​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​នេះ​។

​រដ្ឋ​ម​ន្រី្ត​ការបរទេស​អាស៊ាន ក៏បាន​ផ្លាស់ប្តូរ​យោបល់​ផងដែរ លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ក្តីបារម្ភ និង​ចំណាប់អារម្មណ៍​រួមគ្នា រួមទាំង​ការវិវឌ្ឍ​នៃ​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​៕ រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

×