Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ ២០២១

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ ៦១​។​
-​សូម​ខ​មិន​លេខ ៨៨៨ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់ នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត ពង្ស​ទេវតា​ប្រុស ធាតុទឹក រាសី​ធ្លាក់​ស្រុតចុះ ។ លោកអ្នក​ធ្វើការ​សម្រេច​ចិត្ត​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង ពីព្រោះ​អាច​អូស​បន្លាយពេល​ជាច្រើន​ថ្ងៃ​ទៀតផង ការងារ​ថ្ងៃនេះ​ជួប​ការលំបាក​ខ្លាំង​ត្រូវ​រាំងស្ទះ​។ ចំណែក​បញ្ហា​លុយកាក់​វិញ​ជះឥទ្ធិពល​ដល់​ខ្ទង់​ចំណូល ទាំង​ស្ត្រី​បុរស​មិន​ត្រូវយក​រឿងរ៉ាវ​ដាក់ខ្លួន​ឡើយ ជាពិសេស​ក្រុមមនុស្ស​ដែលថា​ស្តីអោយ​រឿងរ៉ាវ​អាក្រក់ៗ​ដាក់​ចំពោះ​យើង​គប្បី​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ថ្ងៃនេះ​មិនគួរ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ចាប់ផ្តើម​ដាក់ទុន​ពេក​នោះទេ​។ រីឯ​បញ្ហា​ស្នេហា​ច្រើនតែ​ចាប់កំហុស​គ្នា​ទៅវិញទៅមក​៕

ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ ៦៦ ។​
-​សូម​ខ​មិន ៦៨៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុដី រាសី​ឡើង​ខ្ពស់​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​រប​ស់លោក​អ្នកមាន​ការជឿ​ន​លឿន​ច្រើន​ផ្នែក​ក្នុងនោះ​មិន​ថា​ជា​រឿង​ការងារ​ប្រាក់​កាក់​ឬ​រឿង​ផ្ទាល់ខ្លួន​នោះឡើយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​ឡើយ​គឺមាន​ភាព​រលូត​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ផង​។ ចំពោះ​ការធ្វើដំណើ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ចំណែក​បញ្ហា​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​គួរសម​៕

​ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក ដល់​ម៉ោង ៥​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​២៧ និង​លេខ​៤៩​។​
-​សូម​ខ​មិន​លេខ ១១១ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី​មាន​គ្រោះ​យាយី​នៅឡើយ​ទេ ដូចនេះ​ទោះ​ធ្វើ​អ្វី​តែង​មិន​ភ្លឺ​ថ្លា​ដូច​គោលបំណង​ប៉ុន្មាន​នោះដែរ ការងារ​របស់លោក​អ្នក​ក៏​ជួប​ការលំបាក​ច្រើន​សមត្ថភាព​ខ្សោយ អារម្មណ៍​មិន​នឹងនរ ហេតុនេះ​ជះឥទ្ធិពល​ច្រើន​ដល់​ការងារ ចំណែក​បញ្ហា​លុយកាក់​វិញ​អាស្រ័យ​ដោយមាន​ទំនាក់ទំនង​ល្អ​អ្នកនឹង​មានឱកាស​ច្រើន​ដើម្បី​រកប្រាក់​ទោះបី​ចំណូល​មិន​ខ្ពស់​តែ​អាច​ចាត់ទុកថា​ល្អឥតខ្ចោះ​ក្នុង​គ្រា​លំបាក​នេះ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​មួយចំនួន​ត្រឡប់មកវិញ​ផង​។ ចំណែក​សេចក្តីស្នេហា​វិញ​នោះ​អ្នក​បាន​រៀបការ​ឬ​កំពុង​ស្រឡាញ់​គឺមាន​ក្តី​សុខ​បំផុត​៕

ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៦៩​។​
-​សូម​ខ​មិន​លេខ ១៦៨ ដើម្បី​យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ បើ​លោកអ្នក​មានការ​ចាត់ចែង​ការងារ​ចាស់​ឬ​កិច្ចការងារ​ដែល​នៅ​សេសសល់​ពីមុនមក​តែង​ផ្តល់​ផល​ល្អ​នៅពេល​ក្រោយ​វិញ​ជានិច្ច​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មានការ​រីកចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ ចំពោះ​ការធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ​ជួប​ក្តី​សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។ ចំពោះ​បញ្ហា​មនោសញ្ចេតនា​ស្នេហា​ទាំងពីរ​នាក់​ត្រូវ​ជជែក​គ្នា​អោយបាន​ច្រើន​ដើម្បី​ស្វែងយល់​ពី​បំណងប្រាថ្នា​របស់​គ្នា​ទើប​មនោសញ្ចេតនា​រីកចម្រើន​ល្អ​៕

ឆ្នាំរោង

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ ២៩​។​
-​សូម​ខ​មិន​លេខ​៥៥៥ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ពង្ស​ទេវតា​ប្រុស ធាតុមាស រាសី​ឡើង​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រក​កិច្ចការងារ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម​ពេញដៃពេញជើង​បាន​ហើយ ចំពោះ​បញ្ហា​ការងារ​ដោយមាន​ភាព​អន្ទះសារ ហេតុនេះ​ងាយ​ការខុសឆ្គង​ខ្លះៗ ប៉ុន្តែ​មិនជា​អ្វី​នោះទេ ព្រោះតែ​ការងា​លោកអ្នក​ថ្ងៃនេះ​មានឱកាស​ហូរ​ចូល​ទ្រព្យ​ច្រើន​។ រីឯ​មនោសញ្ចេតនា​ពុំទាន់​មានឱកាស​បាន​ជួប​មនុស្ស​ដូច​ប្រាថ្នា​ទេ ឯ​បញ្ហា​សុខភាព​វិញ​នោះ​យកចិត្តទុកដាក់​ថែទាំ​ង​សុខភាព​ស្បែក​៕

ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង និង​ពណ៌​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ​៩៩​។​
-​សូម​ខ​មិន​លេខ​៨៩៩ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​មាសប្រាក់​កែវកង​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​មិនមាន​អ្វី​ជា​ឧបសគ្គ​ធំដុំ​ចូលមក​យាយី​ទេ ប៉ុន្តែ​បើ​លោកអ្នក​ប្រកបការងារ​អ្វីមួយ​មិនត្រូវ​មើលស្រាល​ក្រុមមនុស្ស​ឡើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច​ពីព្រោះ​គេ​ចាំតែ​មើល​ចន្លោះប្រហោង​របស់លោក​អ្នក​ដើម្បី​វាយប្រហារ​ប៉ុណ្ណោះ​។ ចំពោះ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​ឡើយ​ការរក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​ពោះម៉ាយ​មេម៉ាយ​នោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ជាការ​ប្រសើរ​បំផុត​៕

ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៧​ព្រឹក ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ទឹកក្រូច និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩​។​
-​សូម​ខ​មិន​លេខ​៥៥៥ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​នឹង​ប្រទាន​សម្បត្តិ​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី ពង្ស​ទេវតា​ស្រី ធាតុភ្លើង រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ការ​សុខ​ទាំង​កាយ​សប្បាយ​ទាំង​ចិត្ត​គ្រាន់​គាប់ប្រសើរ ទោះបីជា​យ៉ាងណា​សម្រាប់​ស្ត្រី​លោកអ្នក​នៅ​ជួប​បញ្ហាលំបាក​ផ្លូវចិត្ត​ក៏មាន​ខ្ពស់​ផង​។ ចំណែក​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​មួយៗ​គួរសម ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ក៏​តែង​ឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​មួយចំនួន​ត្រឡប់មកវិញ​ដែរ​។ ចំពោះ​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ​វិញ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

​ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​ពណ៌​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ​៦៦​។​
-​សូម​ខ​មិន​លេខ ៧៨៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី ធាតុមាស រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​កុំ​រង់ចាំ​យូរ​ពីព្រោះ​ផល​ជា​ផ្លែផ្កា​គឺ​តែង​ហុច​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​ឡើយ លោកអ្នក​អាច​រក​ផល​កម្រៃ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​ទោះ​មានការ​ស្មុគស្មាញ​បន្តិច​ក្តី​បើ​លោកអ្នក​ធ្វើការ​ដោះស្រាយ​គឺ​តែង​ជួប​ផល​សម្រេច​ជានិច្ច​៕

ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក ដល់​ម៉ោង​៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ​៩៩​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​មាសប្រាក់​កែវកង នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក ពង្សយក្ស​ប្រុស ធាតុដែក រាសី​ជាធ​ម្យ​ម​។ ការប្រកប​ការងារ​នៅថ្ងៃនេះ​ចូរ​ប្រយ័ត្នប្រយែង​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​សម្តី​ប៉​បាច់​ប៉​បោច​ឥត​បានការ ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ចាំ​ចាប់កំហុស​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ផ្តល់​ភាពលំបាក​ដល់​ខ្លួនឯង​វិញ​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ជួប​ផល​លំបាក​ក្នុង​ការរក​ផល​កម្រៃ​បន្តិច ព្រោះ​លាភ​ច្រើន​បោល​ហួស​ពុំ​សូវ​ជាប់​ទេ​។ ចំណែក​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ ពោះម៉ាយ មេម៉ាយ​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ ហើយ​មានតែ​រឿង​សៅហ្មង​ដាក់គ្នា​៕

ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨ និង​លេខ ៥៩​។​
-​សូម​ខ​មិន​លេខ​៦៦៦ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់ នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា ពង្សយក្ស​ប្រុស ធាតុដែក រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយ​រាសី​លោកអ្នក​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​សម្រាប់​ស្ត្រី​ក្នុងការ​ចាត់ចែង​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មានការ​រីកចម្រើន​លូតលាស់​និង​មាន​ជោគជ័យ​ល្អប្រសើរ​។ ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។ មនោសញ្ចេតនា​កក់ក្តៅ​អ្នក​នៅ​លីវ​មានសំណាង​បានទទួល​ការឆ្លើយតប​ពី​មនុស​ដែល​ខ្លួន​ស្រឡាញ់​៕

​ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ​៦១​។​
-​សូម​ខ​មិន​លេខ​៥៥៥ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វា​យ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នា​ច ពង្សយក្ស​ស្រី ធាតុដី រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​នៅតែ​ល្អប្រសើរ​ទេ ហេតុនេះ​ទោះ​ចង់​ធ្វើ​អ្វី​ក៏ដោយ​តែង​ផ្តល់​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ ការរស់នៅ​មាន​ភាព​សុខដុម នៅក្នុង​រង្វង់​គ្រួ​សារបើ​មាន​បញ្ហា​ជម្លោះ​វិវាទ​គឺជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ផង​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ បើ​លោកអ្នក​ចង់​បើកហាង​ថ្មី ឬ​ចេញ​ធ្វើ​ជំនួញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គឺមាន​តែ​ក្រុមមនុស្ស​ចាំ​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​៕

ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ផ្កាឈូក​។​
-​លេខ​នៃ​សំណាង​គឺ​លេខ ២១​និង​លេខ ៨២​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ពង្សមនុស្ស​ស្រី ធាតុទឹក រាសី​ឡើង​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម​ពេញដៃពេញជើង​បាន​ហើយ ចំពោះ​បញ្ហា​ការងារ​ដោយមាន​ភាព​អន្ទះសា​ហេតុនេះ​ងាយ​មានការ​ខុសឆ្គង​ខ្លះៗ ប៉ុន្តែ​មិនជា​អ្វី​នោះទេ ព្រោះតែ​ការងារ​លោកអ្នក​មានឱកាស​ហូរ​ចូល​ទ្រព្យ​ច្រើន​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មាន​អតិថិជន​ថ្មី​ចាស់​ទាក់ទង​ច្រើន ធ្វើអោយ​មុខរបរ​អស់លោក​អ្នកមាន​ការរីក​លូតលាស់​ទៅមុខ​។ ចំណែក​មនោសញ្ចេតនា​ពុំទាន់​មានឱកាស​ជួប​មនុស្ស​ដូច​ប្រាថ្នា​ទេ រីឯ​បញ្ហា​សុខភាព​វិញ​នោះ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ស្បែក​៕​

×