Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​ហ៊ុន ម៉ា​នី ចាក់​វ៉ាក់សាំង Sinopharm ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​បាន​ខកខាន​កាលពី ពីរ​សប្តាហ៍​មុន​

​ភ្នំពេញ ៖ ឯកឧត្តម​ហ៊ុន ម៉ា​នី នៅ​ថ្ងៃទី​៣​ខែមីនា​នឹះ ចេញ​សារ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា បន្ទាប់ពី​បាន​ប្រឹក្សា​សុខភាព​សារជាថ្មី ជាមួយ​គ្រូពេទ្យ​ជំនាញ ខ្ញុំ​ទទួលបាន​ការអនុញាតិ​ឲ្យ​ចាក់​វ៉ាក់សាំង Sinopharm ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩ ដែល​ខ្ញុំ​បាន​ខកខាន​កាលពី ពីរ​សប្តាហ៍​មុន​ដោយសារ​ស្ថានភាព​នៃ​ជំងឺ​ផ្តាសាយធំ​។

​ឯកឧត្តម បាន​បន្តថា ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​សម្តែង​ការដឹងគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​សម្រេចចិត្ត​ផ្តល់ឱកាស​ឲ្យ​ថ្នាក់ដឹកនាំ​វ័យក្មេង​យើង រួម​នឹង​អ្នក​ដែល​ងាយ​នឹងរង​គ្រោះ​ដ៏ទៃទៀត បាន​ចាក់​នូវ​វ៉ាក់សាំង​នេះ ដោយ​ឥតគិតថ្លៃ និង​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត ហើយ ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​បំពេញ​កិច្ចការងារ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​ក្រុមគ្រូពេទ្យ​ទាំងអស់​ជូន​ដល់​ប្រជាជន​គ្រប់ៗ​គ្នា​។

​អ្វី​ដែលជា​ដំណឹង​ល្អ​បន្ថែមទៀត​សម្រាប់​យើង​នោះ​គឺ កាលពី​ម្សិលមិញ​នេះ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ថ្មី​មួយ​ប្រភេទ​ទៀត​ដែល​បង្កើតឡើង​ដោយ​មន្ទីរពិសោធន៍​នៃ​សាកលវិទ្យាល័យ​Oxford ចក្រភព​អង់គ្លេស គឺ Astra Zeneca/SII ដែលជា​ប្រភេទ​វ៉ាក់សាំង​ដែល​ទទួល​អាជ្ញា​បណ្ណ​ផលិត​ដោយ​វិទ្យាស្ថាន​សេ​រ៉ុ​ម នៃ​ប្រទេស​ឥណ្ឌា ក្រោម​យន្តការ​បែងចែក​វ៉ាក់សាំង​សកល​ដែល​ដឹកនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​។​

​សូម​បងប្អូន​បន្ត​ចូលរួម​ទាំងអស់គ្នា​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​បេសកកម្ម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​តាមរយៈ​ការចូលរួម​ក្នុង​វិធានការណ៍​ការពារ «៣​ការពារ ៣​កុំ​»​។ ទាំងអស់គ្នា រួមគ្នា យើង​នឹង​ឆ្លង​ផុត​គ្រា​លំបាក​នេះ​ជាមួយគ្នា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×