Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៊ិះ​ស៊យ​ធំ​! លោក វិ​ល្លាម ឡើង​បះសក់ ក្រោយ​ឃើញ​ដូច​ប្រហែលៗ​មុខ លុះ​ឆែក​មើល ទើប​ដឹងថា​មេ​ឧក្រិដ្ឋជន​ចាប់​ជម្រិត ធ្លាប់​ឆាត​សុំ​លោក​ធ្វើជា​…

សូម​រម្លឹក​ឡើងវិញ​បន្តិច​ថា កាលពី​វេលា​ម៉ោង​ប្រមាណ ១១ ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០២១ មាន​ករណី​ចូល​ប្លន់​ប្រដាប់អាវុធ​ដ៏​រន្ធត់ ទៅលើ​ភូមិគ្រឹះ​លេខ​២០ ក្នុង​បុរី​អង្គរ​ភ្នំពេញ ស្ថិតក្នុង​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ឧក្រិដ្ឋជន​មាន​គ្នីគ្នា​ចំនួន​៤​នាក់ បាន​រៀប​ផែនការ ដើម្បី​ជម្រិត​យកប្រាក់​ចំនួន​១​លាន​ដុល្លារ​ជាមុន ទើប​ប្លន់​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​ប្តី​ប្រពន្ធ និង​កូនឈ្នួល​២​នាក់ ជា​ក្រោយ​។

​តែ​យ៉ាងណា ផែនការ​ដ៏​ហំហួន​របស់​ពួកគេ ត្រូវ​បរាជ័យ​រលាយ​ដូច​ទឹក និង​ថែមទាំង​ក្លាយជា​ខ្លោច​ទាំង​៤​នាក់​តែម្តង ក្រោយ​ពួកគេ​បាន​ប្រឈមមុខ​នឹង​កម្លាំង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រៀមចាំ​រង់ចាំ​នៅ​ក្នុងផ្ទះ​ជនរងគ្រោះ​រួចជាស្រេច ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ទាល់ច្រក បើក​ការបាញ់​ស្រោច​ទៅ​សមត្ថកិច្ច ហើយ​កម្លាំង​អាវុធហត្ថ ក៏​ប្រើ​សិទ្ធិ​បាញ់​តបត​វិញ បណ្តាល​ឲ្យ​ពួកគេ​ស្លាប់​រដូករណែល​ទាំង​៤​នាក់​នៅនឹងកន្លែង​តែម្តង​។​

​យ៉ាងណាមិញ ក្នុងចំណោម​ឧក្រិដ្ឋជន​ជា​ចោរប្លន់​ទាំង​៤​នាក់ គឺមាន​ម្នាក់​ឈ្មោះ អុ​ឹ​ម សុវណ្ណារិទ្ធ គឺថា​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះថា​រូបគេ​គឺជា​មេខ្លោង និង​កាន់​ប័ណ្ណ​សម្គាល់​ជា មន្ត្រី​យោធា មាន​ឋានន្តរ​ស័ក​ថ្នាក់​វរសេនីយ៍ត្រី ប៉ុន្តែ ទោះ យ៉ាងណា បញ្ជាការដ្ឋាន​អង្គរក្ស បានធ្វើ​ការបដិសេធ ដោយ​អះអាងថា ប័ណ្ណ​ដែល​ជនល្មើស​រូបនេះ​ប្រើប្រាស់ គឺជា ប័ណ្ណ​ក្លែងក្លាយ និង​ក៏​មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជាការដ្ឋាន​អង្គរក្ស​ឡើយ​។​

​ទាក់ទង​នឹង​ទង្វើ​ដ៏​សាហាវ​មិន​នឹកស្មាន​របស់​បុគ្គល​ខាងលើនេះ​ផងដែរ បើ​ងា​កមក​ស្តា​ប់លោក លោក វិ​ល្លាម បញ្ចេញ​ឲ្យ​ដឹង គឺថា​បះសក់​តែម្តង ព្រោះ​ឧក្រិដ្ឋជន អុ​ឹ​ម សុវណ្ណ​រិ​ទ្ធ នេះ ធ្លាប់​សុំ​ធ្វើជា​តៃកុង​ឡាន​ច្រើនលើក ប៉ុន្តែ សំណាងល្អ ដែល​លោក​បដិសេធ កុំ​អី​មិនដឹង​យ៉ាងណាទេ​។​

​ក្នុងនោះ លោក វិ​ល្លាម បាន​រៀបរាប់​បញ្ជាក់ ដោយ​ភ្ជាប់​សារ​ឆាត​ឲ្យ​ឃើញជាក់ស្តែង​ឡើង​ញាក់សាច់​ថា​៖ «​ចេះតែ​ឆ្ងល់​ថា មេ ឧក្រិដ្ឋជន​ចា ប់​ជំរិត ដូច​ប្រហែលៗ​មុខ ការពិត​ទាល់​ឆែក​មើល​បានដឹងថា ធ្លាប់​ឆាត​មកសុំ​បើកឡាន​អោយ​ខ្ញុំ ៣-៤ ដង តែ​ត្រូវ​ខ្ញុំ​បដិសេដ ។ កុំ​អី​ក្លាយជា​ជ្រូក​ខ្វៃ​ផ​ស់វា​បាត់ ។ បានន័យថា​ដើរ​សុំ​ការងារ​គេ​គ្រប់គ្នា ដើម្បី​សិក្សា​ថា​មួយណា​អាចធ្វើ​ស៊ី​បាន​?»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×