ខេត្តកណ្តាល៖ ការជំរុញដល់ប្រជាពល រដ្ឋក្នុងដែនដីនៃខេត្តកណ្តាលរបស់លោកគង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាលពេលចុះជួបអ្នកកំពុងស្ថិតក្នុងមណ្ឌលចត្តាឡីស័កមណ្ឌលចត្តាឡីស័កក្នុងស្រុកល្វាឯមនិងស្រុកកៀនស្វាយកាលពីរសៀលថ្ងៃទី០២ មិនា ២០២១ កាលពីម្សិលមិញ។
លោកអភិបាលខេត្តបានលើកឡើងថា៖ការស្មគ្រ័ចិត្តចូលរួមធ្វើចត្តាឡីស័ករបស់បងប្អូន គឺមិនត្រឹមតែជាការចូលរួមទប់ ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូ វីដ ១៩នោះទេ ថែមទាំងបំបាត់នូវមន្ទិល សង្ស័យរបស់ខ្លួនហើយក៏ជាទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង ក្រុមគ្រួសារ និងឯដ៏ទៃ ផងដៃរ ចំពោះបងប្អូនដែលបានប៉ះពាល់ដោយផ្ទាល ឬប្រយោ លក្នុងព្រឹត្តិការសហគមន៍២០ កុម្ភៈ។
លោកអភិបាលខេត្ត ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមគ្រូពេទ្យ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋានដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដើម្បីអញ្ជើញពួកគាត់មកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាងនេះទៀតអាជ្ញាធរទាំង២ស្រុក បានយកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភអាហារ៣ពេលនិងសម្រួលដល់ការខ្វះខាតមួយចំនួន ដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមណ្ឌលចត្តា ឡីស័កទាំងអស់។
អាជ្ញាធរបានលើកឡើងថាស្រុកល្វាឯម មានអ្នកប៉ះពាល់ដោយផ្ទាល់និងប្រ យោល ក្នុងប្រតិការសហគមន៍ ២០ កុម្ភៈ ចំនួន២២៣នាក់ កំពុងធ្វើចត្តាឡីស័កនៅ មណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ចំនួន៣៦នាក់ កំពុងធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន១៨៧នាក់ និងស្រុកកៀនស្វាយ មានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងប្រតិការសហគមន៍ ២០ កុម្ភៈ ចំនួន៣៣៦នាក់ កំពុងធ្វើចត្តាឡីស័កនៅ មណ្ឌលចត្តាឡីស័ក បឋមសិក្សាគគី ចំនួន៤៩នាក់ និងមណ្ឌលចត្តាឡីស័ក បឋមសិក្សា ស្ដៅកន្លែង ចំនួន ៧២នាក់ ព្រមទាំងកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន២២៥នាក់៕ ដោយ៖ CEN




