Tuesday, July 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តំណែង​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង បាន​ជាង​៤​ឆ្នាំ ត្រូវ​ក្រសួង​ផ្លាស់​តួនាទី​

​ស្ទឹងត្រែង ៖ លោក​លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង ត្រូវបាន​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ផ្លាស់ប្តូរ មុខតំណែង​ឲ្យ​ទៅ​បម្រើ​ការងារ​ថ្មី​នៅ​ក្រសួងកសិកម្ម​។

​លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ស្ទឹងត្រែង បាន​ឡើង ជា​ប្រធាន​មន្ទីរ​ស្តីទី នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ខេត្តស្ទឹងត្រែង​។​

​គួររំលឹកថា លោក​លៀង សេង បានមក​បម្រើ​ការងារ​ជា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង នៅ​ខែមិថុនា​ឆ្នាំ ២០១៦ ពោលគឺ​អស់​រយៈពេល​ជាង ៤ ឆ្នាំ មកហើយ​។ ឥឡូវនេះ ក្រសួងកសិកម្ម​បាន​ផ្លាស់ប្ដូរ​តួនាទី ឲ្យ​លោក​លៀង សេង ទៅ​បម្រើ​ការងារ​ថ្មី នៅ​ទីប្រឹក្សា​ក្រសួងកសិកម្ម​។​

​នៅ​ព្រឹក​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២១ ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ ស្តីទី​ក្រោម​អធិប​តប​តី​ភាព​លោក នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ទីប្រឹក្សា​ក្រសួង ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​អភិវឌ្ឍន៍​ធនធានមនុស្ស លោក លោកស្រី ជា​មន្ត្រីរាជការ​មកពី​អង្គភាព​ពាក់ព័ន្ធ​សរុប​៧០​រូប​៕ រក្សា​សិទ្ធិ​ដោយ ៖ សំណាង​

×