Tuesday, July 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ ២០២១

ឆ្នាំជូត

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង 5​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ផ្កាឈូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៨២​។​
-​សូម​ខ​មិន​លេខ ៦៦៦ យក​លាភ​សម្បត្តិ​អ្នក​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត ពង្ស​ទេវតា​ប្រុស ធាតុទឹក រាសី​ល្អ​បង្គួរ ។ នៅថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តានតឹង​បន្តិច​ព្រោះ​លោក​ជួបតែ​មនុស្ស​ប្រទាំង​ប្រទេស ហើយ​ក្រុម​នៅ​ជុំវិញខ្លួន​ចាំតែ​ឈ្លា​នី​ស និង​មើលបំណាំ​បង្ករឿង​។ ចំណែក​ការរស់នៅ​លោកអ្នក​មាន​បញ្ហា​ច្រើន​ទីមួយ​លើ​បញ្ហា​ប្រាក់​កាក់​ដូច្នេះ​ចូរ​ប្រយ័ត្ន​ការកើតមាន​ជំលោះ​ណាមួយ​ព្រោះតែ​បញ្ហា​នេះ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ថ្ងៃនេះ​មិនគួរ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ចាប់ផ្តើម​ដាក់ទុន​ពេក​នោះទេ​។ រីឯ​បញ្ហា​ស្នេហា​ច្រើនតែ​ចាប់កំហុស​គ្នា​ទៅវិញទៅមក​៕

ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ ៦១ ។​
-​សូម​ខ​មិន ៥៥៥ យក​លាភ​សម្បត្តិ​អភិជន​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុដី រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នកមាន​ភាពល្អ​ប្រពៃ ម្ល៉ោះហើយ​បើ​មាន​កិច្ចការ​អ្វីដែល​សំខាន់​ចូរ​លោកអ្នក​កុំ​ខកខាន​បំពេញ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ជាទី​គាប់ចិត្ត​នៅពេល​ក្រោយ​មកវិញ​ជាក់​ជាពុំខាន​។ ក្រៅពីនេះ​បើ​លោកអ្នក​ជួបពិភាក្សា​ការងារ​អ្វី​ក៏​តែង​ទទួលលទ្ធផល​ជា​ផ្លែផ្កា​និង​ពិសេស​ឆាប់​ចុះសម្រុង​គ្នា​ទៀតផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​ឡើយ​គឺមាន​ភាព​រលូត​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន ហើយ​ពិសេស​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់​កាក់​ក៏​ជា​ឱកាសល្អ​ក្នុង​ការទារ​បំផុត​ព្រោះ​ច្រើនតែ​សម្រេច​ដូច​គោលបំណង​។ ចំពោះ​ការធ្វើដំណើ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ចំណែក​បញ្ហា​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​គួរសម​៕

ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​៤៨ និង​លេខ​៥៩​។​
-​សូម​ខ​មិន​លេខ ៦៩៩ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​ដូច​គោលបំណង​មួយចំនួន​ត្រឡប់មកវិញ​ជានិច្ច​ការរស់នៅ​ទោះ​ជួប​ផល​លំបាក​បន្តិច​ក្តី តែបើ​មានការ​ពុះពារ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​មួយចំនួន​ត្រឡប់មកវិញ​ផង​។ ចំណែក​សេចក្តីស្នេហា​វិញ​នោះ​អ្នក​បាន​រៀបការ​ឬ​កំពុង​ស្រឡាញ់​គឺមាន​ក្តី​សុខ​បំផុត​៕

ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក ដល់​ម៉ោង​៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ ដើម្បី​យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ លោកអ្នក​មានការ​សប្បាយ​ចិត្ត​សប្បាយ​កាយ​គួរសម ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាពស្រស់​ស្រាយ​បំព្រង​ជានិច្ច​។ ការរស់នៅ​ថ្ងៃនេះ​មានការ​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ​ការប្រកប​ការងារ​តែង​ទទួលរង​សម្ពាធ​ច្រើន​បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ល្អ​ផង​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​ណាស់​។ ចំពោះ​ការធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ​ជួប​ក្តី​សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។ ចំពោះ​បញ្ហា​មនោសញ្ចេតនា​ស្នេហា​ក​ម្លោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​៕

ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ ៧៧៧ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ពង្ស​ទេវតា​ប្រុស ធាតុមាស រាសី​ឡើង​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រក​កិច្ចការងារ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម​ពេញដៃពេញជើង​បាន​ហើយ ចំពោះ​បញ្ហា​ការងារ​ដោយមាន​ភាព​អន្ទះសារ ហេតុនេះ​ងាយ​ការខុសឆ្គង​ខ្លះៗ ប៉ុន្តែ​មិនជា​អ្វី​នោះទេ ព្រោះតែ​ការងា​លោកអ្នក​ថ្ងៃនេះ​មានឱកាស​ហូរ​ចូល​ទ្រព្យ​ច្រើន​។ រីឯ​មនោសញ្ចេតនា​ពុំទាន់​មានឱកាស​បាន​ជួប​មនុស្ស​ដូច​ប្រាថ្នា​ទេ ឯ​បញ្ហា​សុខភាព​វិញ​នោះ​យកចិត្តទុកដាក់​ថែទាំ​ង​សុខភាព​ស្បែក​៕

ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ពណ៌​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ​៨៩​។​
-​សូម​ខ​មិន​លេខ​២២២ យក​លាភ​សម្បត្តិ​ឧកញ៉ា​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសី​ល្អ​បង្គួរ​។ ថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​បើ​ចង់​ធ្វើ​អ្វីមួយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តានតឹង​បន្តិច ព្រោះ​លោកអ្នក​ជួបតែ​ភាព​ប្រទាំង​ប្រទើស ហើយ​ក្រុមមនុស្ស​នៅ​ជុំវិញខ្លួន​ចាំតែ​ឈ្នានីស​និង​មើលបំណាំ​បង្ករឿង​។ ចំពោះ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​ឡើយ​ការរក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​ពោះម៉ាយ​មេម៉ាយ​នោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ជាការ​ប្រសើរ​បំផុត​៕

ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​បៃតង និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ​៨៩៩ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​មាសប្រាក់​កែវកង​នឹង​ប្រទាន​សម្បត្តិ​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី ពង្ស​ទេវតា​ស្រី ធាតុភ្លើង រាសី​ល្អ​បង្គួរ​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​ថយក្រោយ​ទេ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង​ទទួល​ផ្លែផ្កា​គួរ​ជាទី​កក់ក្តៅ​។ ការប្រកប​ការងា​រវិ​ញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូចជា​ការងារ​ចាស់​ការងារ​ថ្មី​ក៏ដោយ​អោយតែ​មានការ​ប្រឹងប្រែង​បន្តិច​តែង​ហុច​ផល​ល្អៗ​មកវិញ​ជានិច្ច​។ ចំណែក​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​មួយៗ​គួរសម ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ក៏​តែង​ឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​មួយចំនួន​ត្រឡប់មកវិញ​ដែរ​។ ចំពោះ​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ ពោះម៉ាយ មេម៉ាយ​ក្តី បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ពណ៌​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ​២៩​។​
-​សូម​ខ​មិន​លេខ ៧៩៩ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី ធាតុមាស រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​កុំ​រង់ចាំ​យូរ​ពីព្រោះ​ផល​ជា​ផ្លែផ្កា​គឺ​តែង​ហុច​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​ឡើយ លោកអ្នក​អាច​រក​ផល​កម្រៃ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន​ការចេះ​អត់ឱន​អោយ​គ្នា​ល្អ​ណាស់​៕

ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ​៦៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក ពង្សយក្ស​ប្រុស ធាតុដែក រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ព្រោះ​មានការ​សហការ​ពី​អ្នកដទៃ​និង​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ចូរ​កុំ​សោះអង្គើយ ត្រូវរ​វាសដៃរ​វាសជើង​ព្រោះ​មិន​ដូច្នេះ​ទេ ទ្រព្យ​លាភ​ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹងត្រូវ​បោល​ហួស​ធ្លាក់​ទៅលើ​អ្នកដទៃ​វិញ​ជាក់​ជាពុំខាន​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន​ការចេះ​អត់ឱន​អោយ​គ្នា​ល្អ​ណាស់​៕

​ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ​៨៦៨ យក​លាភ​សម្បត្តិ​ឧកញ៉ា នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា ពង្សយក្ស​ប្រុស ធាតុដែក រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​យឺត​ម្ល៉ោះហើយ​ងាយ​បង្កកំហុស​និង​មាន​បញ្ហា​ជម្លោះ​កើតឡើង​ផង​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មិនមាន​ការរីកចម្រើន​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ គឺ​លោកអ្នក​មានតែ​ដំណើរ​ថយក្រោយ​ច្រើនជាង​។ ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​។ រីឯ​មនោសញ្ចេតនា​ស្នេហា​ក​ម្លោះ​ក្រមុំ ពោះម៉ាយ មេម៉ាយ​ក្តី​មានដំណើរ​មិនល្អ​ទេ ចូរ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស​ចូលមក​បំបែក​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ​៦៦​។​
-​សូម​ខ​មិន​លេខ​៩៩៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វា​យ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នា​ច ពង្សយក្ស​ស្រី ធាតុដី រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​នៅតែ​ល្អប្រសើរ​ទេ ហេតុនេះ​ទោះ​ចង់​ធ្វើ​អ្វី​ក៏ដោយ​តែង​ផ្តល់​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ ការរស់នៅ​មាន​ភាព​សុខដុម នៅក្នុង​រង្វង់​គ្រួ​សារបើ​មាន​បញ្ហា​ជម្លោះ​វិវាទ​គឺជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ផង​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ បើ​លោកអ្នក​ចង់​បើកហាង​ថ្មី ឬ​ចេញ​ធ្វើ​ជំនួញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។ ចំណែក​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ ពោះម៉ាយ មេម៉ាយ​ក្តី​បើ​មាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ក៏​ជា​ឱកាសល្អ​បំផុត​ពីព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​លោក​បែរមក​ផ្អែមល្ហែម​ទៀតផង​៕

ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​សំណាង​គឺ​លេខ ១១​និង​លេខ ៦១​។​
-​សូម​ខ​មិន​លេខ ៨៨៨ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ពង្សមនុស្ស​ស្រី ធាតុទឹក រាសី​ឡើង​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​មានជោគ​មានជ័យ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បើកហាង​ថ្មី​ឬ​ធ្វើ​អ្វីមួយ​ថ្មី​ដោយ​តែង​ហុច​ផល​ល្អ​មកវិញ​ជាង​អាក្រក់​ជានិច្ច​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មាន​អតិថិជន​ថ្មី​ចាស់​ទាក់ទង​ច្រើន ធ្វើអោយ​មុខរបរ​អស់លោក​អ្នកមាន​ការរីក​លូតលាស់​ទៅមុខ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​ពោះម៉ាយ ឬ​មេម៉ាយ​ក្តី បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕​

×