Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​លើ តម្លៃ​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​របស់​គណៈកម្មកា​រ​អន្តរក្រសួង​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី រថយន្ត​

​ភ្នំពេញ​៖​នៅ​ថ្ងៃ​សុក្រ ទី​០៥ ខែមីនា ឆ្នាំ​២០២១ នៅ ទីស្តីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​លើ​តម្លៃ​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ ខ្លួន ដោយមាន​ការចូលរួម​ពី​សមាជិក​សមាជិកា​គណៈ​កម្ម​កា​អន្តរក្រសួង​គ្រប់គ្រង​ការលក់​លេខ​ចុះ បញ្ជី​រថយន្ត និង​មន្ត្រី​ជំនាញ​អង្គភាព​ពាក់ព័ន្ធ​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ផ្តោតជាសំខាន់​លើ​ការពិភាក្សា​វឌ្ឍនភាព​ការងារ​ទាក់ទង​នឹង​ការគ្រប់គ្រង​ការចុះបញ្ជី​យានយន្ត និង​រូបមន្ត​កំណត់​តម្លៃ​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​នៅក្នុង​ប្រព័ន្ធ​អន​ឡាញ សំដៅ​ធានាបាន នូវ​ការគ្រប់គ្រង និង​ការប្រមូល​ចំណូល​ថវិកាជាតិ​ឱ្យបាន​ច្រើនឡើង​ថែមទៀត​។

​ថ្លែង​ទៅកាន់​អង្គប្រជុំ​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​សមាជិក​សមាជិកា​គណៈកម្មកា​រ​អន្តរក្រសួង​ខិតខំ​ប្រឹងប្រែង​ចុះ​ផ្សព្វផ្សាយ​អំពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​ទៅកាន់ បណ្ដា​ក្រុមហ៊ុន​ឯកជន​ធំៗ​នានា​ដែលមាន​បំណង​ចង់​ប្រើប្រាស់​លេខ​ពិសេស​ផ្ទាល់ខ្លួន ដើម្បី​កៀងគរ​ចំណូល​ថវិកាជាតិ​ឱ្យបាន​ច្រើន​ថែមទៀត​។

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ផងដែរ​អំពី​គម្រោង​អភិវឌ្ឍ​កម្មវិធី (App) កាត់​ពិន្ទុ​បណ្ណ​បើកបរ​របស់​អ្នកបើកបរ​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដូចជា​៖ បើកបរ​អត់​ពាក់​ខ្សែក្រវ៉ាត់ បើកបរ​ហួស​ល្បឿន​កំណត់ និង​បើកបរ​រំលោភ​ភ្លើង​សញ្ញា​ចរាចរណ៍​ជាដើម ដោយ​ក្នុង​កម្មវិធី​នោះ​ប៉ូលិស​អាចធ្វើ​ការ​កាត់​ពិន្ទុ​លើ​បណ្ណ​បើកបរ​របស់​អ្នកបើកបរ​ដែល​ល្មើស​នោះបាន​ភ្លាមៗ​តែម្តង​។

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​មោទនភាព​យ៉ាងខ្លាំង​ដែល​កម្ពុជា ពិសេស ក្រសួង​សាធារណ ការ និង​ដឹកជញ្ជូន​មាន​សមត្ថភាព​អាច​ប្រើប្រាស់​យន្តការ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដើម្បី​សម្រួល​ដល់​ការ ផ្ដល់​សេវាសាធារណៈ​ស្របតាម​ការរីកចម្រើន​ខាង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​សកល និង​បដិវត្ត​ឧស្សាហកម្ម​៤.០ ដើម្បី​គ្រប់គ្រង និង​ប្រមូល​ចំណូល​ជូន​រដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​ចំណេញ​ពេលវេលា​។​

​គួរ​រំលឹក​ផងដែរ​ថា​៖ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវបាន​ដាក់ឱ្យ ដំណើរ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ទេស​រដ្ឋ មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​គោលដៅ​ជា​ចម្បង​ក្នុងការ​កាត់ បន្ថយ​នូវ​នីតិវិធី​ស្មុគស្មាញ​ក្នុងការ​បំពេញ​ឯកសារ ក៏ដូចជា​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ ភាព ឆាប់រហ័ស និង​ជៀសវាង​បាន​នូវ​ការចំណាយ​ក្រៅផ្លូវការ​៕​ រក្សាសិទ្ធិដោយ៖កូឡាប

×