Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ជួយសង្គ្រោះ​កូន​ខ្លាត្រី ២​ក្បាល​និង​ប្រលែង​ចូល​ព្រៃ​ធម្មជាតិ​វិញ

​ភ្នំពេញ ៖ មន្ត្រី​ការិយាល័យ​ឧទ្យាន​ជាតិ នៃ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី នៅ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១ បានប្រគល់​កូន​ខ្លាត្រី ចំនួន​២​ក្បាល ជូន​លោក នី ម៉ា​រ៉ែ​ន តំណាង​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ (Birdlife international) ប្រចាំ​នៅ​ខេត្តរតនគិរី ដើម្បី​យកទៅជួយ​សង្គ្រោះ ស្តារនីតិសម្បទា និង​ប្រលែង​ចូល​ព្រៃ​ធម្មជាតិ​វិញ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ លោក​វរសេនីយ៍ ត្រី និ​ន ណា នាយប៉ុស្តិ៍ អូរ​សេដ្ឋី ៧០៧ វី​រះ​ការពារ​ព្រំដែន​គោគ ៦០៣​បានប្រគល់​កូន​ខ្លាត្រី​ចំនួន​២​ក្បាល ជូន​លោក ថុ​ន ស៊ូ​ខុន តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត​រង​តន​គិរី ដើម្បី​ជួយសង្គ្រោះ​លែង​ទៅក្នុង​ព្រៃ​ធម្មជាតិ​។​

​កូន​ខ្លាត្រី​ទាំងពីរ​ក្បាល​នេះ​ត្រូវបាន​អ្នកភូមិ​តាំង​ជិ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស​ចាប់បាន​ក្បែ​ចំការ​របស់គាត់ បានមក​ប្រគល់ជូន​ប៉ុស្តិ៍នគរបាល​លេខ ៧០៧ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×