ភ្នំពេញ ៖ ក្មេងប្រុសម្នាក់សុខចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួនដោយសារតែខឹងម្តាយស្តីឲ្យតិចតួចតូចចិត្តរត់មកចងកសម្លាប់ខ្លួន នៅលើដើមឈើបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃសៅរ៍ទី៦ ខែមីនា ឆ្នាំ ២០២១
ស្ថិតនៅចំណុចស្រះទឹកភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពមានឈ្មោះ ថន រស្មី ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ បច្ចុប្បន្នស្នាក់នៅ ភូមិជ្រៃកោងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីម្តាយជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១
វេលាម៉ោង៩ និង០០នាទីព្រឹក ម្ដាយសពឈ្មោះ ណាត សុវណ្ណនី អាយុ៣៦ឆ្នាំ គាត់បានស្ដីបន្ទោសឲ្យកូនជាជនរងគ្រោះថា មិនចេះមើលប្អូន បន្ទាប់មកស្រាប់តែជនរងគ្រោះ បានដើរទៅបាត់ចេញពីផ្ទះមិនដឹងថាទៅណា លុះមកដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែអ្នកភូមិបានប្រាប់ថា ឃើញសាកសពអណ្ដែតទឹកនៅក្នុងស្រះ រួចម្តាយជនរងគ្រោះបានមកដល់ពិនិត្យទៅលើសព បានបញ្ជាក់ច្បាស់ថាពិតជាកូនរបស់គាត់មែន ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ពិនិត្យហើយក៏បានទាក់ទងទៅខាងជំនាញពិនិត្យកោសល្យវិច្ឆ័យ ពីលោកវេជ្ជបណ្ឌិត នង សុវណ្ណរត្ន័ បានពិនិត្យ រួចបញ្ជាក់ថា
ជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន រួចក៏បានដាច់ខ្សែធ្លាក់ចូលក្នុងទឹកស្រះតែម្តងទៅ។
រួចបានធ្វើលខិតប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តគោកបញ្ជាន់៕ រក្សាសិទ្ធិដោយ៖ សា មេត




