Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទ​)

​ភ្នំពេញ ៖ នៅវេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១ កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទ​) នៅ​ចំណុច​ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​០២​នាក់​មានឈ្មោះ ៖ ១.​ឈ្មោះ ថា ប៊ុន​ថង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​ពង្រ​សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ​។ ២.​ឈ្មោះ ប្រាក់ បូរ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ទ្រា ផ្លូវលំ ក្រុមទី​០៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១ កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក​បានចេញ​ល្បាត​ដើម្បី បង្ការ បង្ក្រាប បទល្មើស​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន លុះដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បានឃើញ​ជនសង្ស័យ​ទាំង​០២​នាក់ កំពុង​ជិះ​ម៉ូតូ​យ៉ាង​លឿន ដោយមាន​ការសង្ស័យ កម្លាំង​ល្បាត​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​យកមក​សួរនាំ​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​។

​ក្រោយពេល​សាកសួរ​ជនសង្ស័យ​ទាំង​០២​នាក់​បាន​សារភាព​ឲ្យ​ដឹងថា ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​០១​គ្រឿង​បានសម្រេច នៅ​ម្ដុំ​គល់ស្ពាន​ស្ទឹងមានជ័យ ហើយក៏​មាន​គេ​ដេញតាម​ពីក្រោយ​ទើប​ពួកគេ​ជិះ​គេចខ្លួន​ដល់​ចំណុចកើតហេតុ​ក៏ត្រូវ​សម្ថ​កិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​តែម្ដង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​ខាងលើ ត្រូវបាន​បញ្ជូនទៅ ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សួរចម្លើយ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​និតិ​វិធី​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​មី​ដា​

×