Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិត​ដល់​ថ្ងៃ​រៀបការ​កូនស្រី អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​សល់​តែ​ផេះ​

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​របស់គាត់​អស់​មួយ​ខ្នង​សល់​តែ​ផេះ បាន​ពោលថា ៖ ជិត​ដល់​ថ្ងៃ​រៀបការ​កូនស្រី​របស់គាត់​ហើយ​ស្រាប់តែ​ភ្លើង​ឆេះ​ផ្ទះ​អស់​បាន​លុយ​ពី​ណា​យកមក​រៀបការ​ទៀត​នោះ​

​នៅ​ព្រឹក​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២១ ក្រុមការងារ​អង្គភាព​CEN បាន​ចុះទៅ​ជួប​សម្ភាសន៍​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ ប៉ូច អូន អាយុ​៦២​ឆ្នាំ​មុខរបរ​លក់​ខោអាវ​ជជុះ​ស្នាក់នៅ​ម្តុំ​ផ្លូវ​រថភ្លើង ភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ដែលជា​ជនរងគ្រោះ​ដោយ​គ្រោះ​អគ្គីភ័យ ។​

​គួរ​រំលឹក​ផងដែរ​ថា ៖ នៅវេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២១​កន្លងទៅ​ពេល​ថ្មីៗ​នេះ មាន​ករណី​អគ្គីភ័យ​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវ​រថភ្លើង​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​២​ខ្នង​សល់​តែ​ផេះ​រួម​និង​ផ្ទះ​អ្នកស្រី​ប៉ូច​អូន​ផងដែរ​។​
​តាម​ការរៀបរាប់​ពី​ស្ត្រី​រងគ្រោះ​ខាងលើ​បាន​ឲ្យ​ដឹងថា​៖​រូបគាត់​ឈ្មោះ ប៉ូច អូន​អាយុ​៦២​ឆ្នាំ​ស្នាក់នៅ​ចំនុចកើតហេតុ​ខាងលើ​និង​មាន​ប្តី​ឈ្មោះ កង គា អាយុ​៦៦​ឆ្នាំ​ស្នាក់នៅ​ជាមួយគ្នា​និង​មានកូន​ស្រី​ម្នាក់​ឈ្មោះ កង លីដា អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ស្នាក់​ជាមួយគ្នា​។​

​រូបគាត់​បាន​បង្ហើប​ឲ្យ​ដឹងថា គាត់​មានតែ​កូនស្រី​ទោល​តែ​ម្នាក់​គត់​ហើយ​កូនស្រី​គាត់​ត្រូវបាន​ភ្ជាប់ពាក្យ​ជាមួយនិង​កូនកំលោះ​ឈ្មោះ​គង់ សុខា អាយុ​២៦​ឆ្នាំ​មុខរបរ​លក់​គ្រឿង​ឈើ​ស្នាក់នៅ​ក្បែរ​គ្នា​។​

គាត់​បាន​បន្តទៀតថា កូនស្រី​គាត់​លីដា​និង​សុខា គ្រោង​ចូល​រោងការ​នៅ​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២១​នេះ តែដោយសារ​តែ​ជំងឺ​កូ​វីដ ១៩​បាន​រីក​រាលដាល​ជា​រៀងរាល់ថ្ងៃ ទើប​គាត់​បាន​ពន្យារពេល​រៀបការ​កូនស្រី​របស់គាត់​លើក​ទៅ​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២១​វិញ ចៃដន្យ​អាក្រក់​ស្រាប់​នៅ​យប់​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០២១​នេះ ភ្លើង​ឆេះ​ផ្ទះ​របស់គាត់​និង​ម៉ូតូ​ចំនួន​៥​គ្រឿង​លុយ​ដុល្លារ​ចំនួន​៣០០០​ដុល្លារ​និង​លុយ​ខ្មែរ​មួយចំនួន សរុប​ជាង​១០០០០​ដុល្លារ​សហរដ្ឋអាមេរិក អីចឹង​ហើយ​ទើប​គាត់​បាន​ពោល​ពាក្យ​ថា​៖ ភ្លើង​ឆេះ​ផ្ទះ​អស់​សល់​តែ​ផេះ​មាន​លុយ​ឯណា​រៀបការ​កូនស្រី​ទៀត ហើយ​រហូតមក​ដល់ពេលនេះ​ហើយក៏​មិនទាន់់​ឃើញ​មាន​មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ណា​ម្នាក់ ចុះមក​សួ​សុខទុក្ខ​ពួកគាត់​នោះទេ​។​

​ក្នុងនោះដែរ​គាត់​ក៏​សូម​ឲ្យ​លោក​ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សប្បុរសជន​ជួយ​គាត់​ផង គាត់​អស់រលីង​ពី​ខ្លួន​ហើយ​គ្មានអ្វី​សល់​នោះទេ លុយកាក់​ដែល​ពួកគាត់​ខិត​ខំំ​រកស៊ី​ស​ន្សុំ​រាប់សិប​ឆ្នាំ ពេលនេះ​សល់​តែ​ផេះ​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

×