Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ទំនើង សារភាពថា ខ្លួន​ស្រវឹងស្រា ទើប​វាយ​ក្បាល ជនជាតិ​បរទេស​រួច បង្ហោះ​លេង​តាម​Tik Tok

​ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន បន្ទាប់ពី​ជិះ ម៉ូតូ​មួយគ្រឿង វាយ​ក្បាល ជនជាតិ​បរទេស ហើយ បង្ហោះ​តិច​តុ​កបាន​១​ថ្ងៃ ។​

ការឃាត់ខ្លួន យុវជន​រូបនោះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៤០​នាទី ថ្ងៃត្រង់ ទី​០៨ ខែ មីនាឆ្នាំ ២០២១ នៅ​ចំណុច​ដែល វាយ​មកលើ ជនជាតិ​បរទេស ស្ថិតនៅ​មាត់ទន្លេ ក្បែរ​សណ្ឋាគារ​សុខា ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

យុវជន​ទំនើប រូបនោះ ត្រូវបាន​នគរបាល​អោយដឹងថា ១.​ឈ្នោះ លឹម ហុង ឡេង អាយុ ១៨​ឆ្នាំ មុខ​មុ​របរ​ជា​សិស្ស ជា​អ្នកបើកបរ​ម៉ូតូ មាន​លំនៅ​ផ្ទះជួល ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ និង ២.​ឈ្មោះ​ចាន់ តារា អាយុ​១៧​ឆ្នាំ​មុខរបរ​ជា​សិស្ស ជា​ជនដៃដល់​វាយ​ក្បាល ស្នាក់នៅ​ផ្ទះជួល នៅ​ភូមិ​ទី​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​

​តាម​នគរបាល​អោយដឹងថា ដោយមាន​បទបញ្ជា​ពី​លោក ឃ្លាំង ហួត អភិបាលខណ្ឌ ជ្រោយចង្វារ សមត្ថកិច្ច​នគរបាល​ក៍​ឈានទៅ​ឃាត់ខ្លួន យុវជន​ទាំងនោះ បញ្ជូន ទៅ​អធិការដ្ឋាន ខណ្ឌ​ជ្រោយ ចង្វារ ដើម្បី​មាន​វិធានការណ៍ ។​

តាម​ព័ត៌មាន​អោយដឹងថា នៅ​ល្ងាច​ថ្ងៃទី​០៧ ខែ មីនា ជនសង្ស័យ ២​នាក់ បាន​ជិះ​ម៉ូតូ​មី​អូ មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ ១HK២៤១៨ ពណ៌​ខ្មៅ​លា​យស​មួយ គ្រឿង បានធ្វើ​សកម្មភាព​វាយ​ក្បាល​ជនជាតិ​បារាំង​ម្នាក់​ម្នាក់ ដែល​កំពុង​ជិះ​កង់​ហាត់ប្រាណ​នៅតាម​មាត់ទន្លេ​។​នៅក្នុង​សកម្មភាព​យុវជន​រូបនោះ ក៍​បានអោយ​មិត្ត​ភ​ក្កិ ថត រួច​បង្ហោះ តិច​តុ​ក នៅក្នុង​បណ្តាញ​សង្គម បង្កអោយមាន​ការភ្ញាក់ផ្អើល ។​

ទន្ទឹម​នោះ ដោយ​មើលឃើញ ពី​សកម្មភាព អសីលធម៌ របស់ ក្មេង​ទំនើង​ទំនើង​រូបនោះ ទើប​លោក​ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ បញ្ជារ​អោយកម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ខណ្ឌ ធ្វើការ​ស្រាយ​ជ្រាវ​ហើយ ឈានទៅ​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​នោះបាន​ទាំង​២​នាក់​នោះ ខណៈពេលដែល​កំពុងតែ​អង្គុយលេង​។ បន្ទាប់ពី​ឃាត់​ម្ចាស់​ម៉ូតូ​ឈ្មោះ​សុខា ពន្លឺ​ពេជ្រ​អាយុ​១៦​ឆ្នាំ ជា​សិស្ស ក៏បាន​ជិះ​ម៉ូតូ​ទៅ​សារភាព​ផងដែរ ។​

តាម​ម្ចាស់​ម៉ូតូ​អោយដឹងថា ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​នោះ​ជា​ម៉ូតូ​របស់ខ្លួន ដែល​ត្រូវបាន​យុវជន​២​នាក់​ខ្ចី​ជិះ ទៅ​ទិញ​សាច់​ក្លែម បន្ទាប់ពី​ផឹក​ស្រវឹង​រួច​ក៏​ជិះ​ទៅធ្វើ​សកម្មភាព​វាយ​ក្បាល​ជនជាតិ​បរទេស​បង្ហោះ​តាមតិច​តុ​ក​តែម្តង ៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×