Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ជូ ប៊ុន​អេង ៖ ស្ដ្រី​ជា​ឆ្អឹងខ្នង រួមចំណែក​ដ៏​សំខាន់​ក្នុងការ​ចូលរួម​អនុវត្ត​គ្រប់​វិធានការ ទាំងអស់​ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ​៖ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខា ធិ​ការ​ក្រសួងមហាផ្ទៃ បាន​អះអាងថា ស្ត្រី​ជា​ចំណែក​មួយ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​របស់​សង្គម ដែល​ចាំបាច់​ត្រូវតែ​ចូលរួម​អនុវត្ត​គ្រប់​វិធានការ​ទាំងអស់ ជា ពិសេស​វិធានការ​សុខាភិបាល ដើម្បី​រួមគ្នា បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ឱ្យមាន ប្រសិទ្ធភាព​ខ្ពស់ ។​

​លោក ស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ក្នុងដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩ ដែល​ទូទាំង​ពិភពលោក​ក៏ដូចជា​កម្ពុជា​កំពុងមាន​ការព្រួយបារម្ភ​នេះ ស្ត្រី​បាន​ចូលរួម​ក្នុងការ​ដាស់តឿន ក្រើនរំលឹក​នូវ​វិធានការ​របស់​ក្រសួង​សុខា​ភិ បាល ក៏ដូចជា​ការស្វែងយល់​ពី​ក្តីបារម្ភ​របស់​ប្រជាពលរដ្ឋ ហើយ​ធ្វើការ​រួមគ្នា​ដោះស្រាយបាន​យ៉ាង​ល្អ​។​

​ក្នុង​វេទិកា​ជជែក​ពិភាក្សា​តុមូល ក្រោម​ប្រធានបទ ស្ត្រី​និង​ការអភិវឌ្ឍ​ក្នុង​បរិការណ៍​កូ​វីដ​-១៩ ដើម្បី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១១០ លោកស្រី ជូ ប៊ុន​អេង បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៨ មីនា ឆ្នាំ​២០២១ នេះ​ថា​៖ ស្ត្រី​បានរួម​គ្នា​រិះរក​គ្រប់​មធ្យោបាយ​ក្នុងការ​ដោះស្រាយ ហើយ​ចាត់ចែង​ទៅតាម​វិស័យ​រៀងៗ​ខ្លួន ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទៅដល់​ប្រជាពលរដ្ឋ​មានការ​ស្ងប់ចិត្ត​និង​ជឿទុកចិត្ត ហើយ​គិតថា រាជរដ្ឋាភិបាល​នៅតែមាន​ការយកចិត្តទុកដាក់​គ្រប់ពេល បើទោះបីជា​នៅក្នុង​ដំណាក់​ដាក់​កាលណា​ក៏ដោយ ក៏​មិន​ទុក​ប្រជាពលរដ្ឋ​ចោល​នោះដែរ ។​

គ្រប់​វិធានការ​និង​ការចូលរួម​របស់​ស្ត្រី មិនមាន​អ្វី​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ធ្វើ​មិនបាន​នោះទេ ។​ហើយ​ទោះបីជា​សព្វថ្ងៃ​ស្ត្រី​ក៏​ជា​ចំណែក​មួយ​របស់​សង្គម ដែល​ចាំបាច់​ត្រូវតែ​ចូលរួម​ជា មួយ​ប្រតិបត្តិ​ករ​ទាំងឡាយ ដែលមាន​នៅក្នុង​រាជរដ្ឋាភិបាល​ក្តី ក្នុង​ដៃគូ​អភិវឌ្ឍន៍​ក្តី ទាំង​សង្គម​ស៊ីវិល ទាំង​វិស័យ​សាសនា​និង​ប្រជាពលរដ្ឋ​ទូទៅ ដើម្បី​ធ្វើឱ្យ​ស្ថានភាព​ប្រទេសជាតិ​របស់​យើង​មាន​ភាពនឹងនរ មាន​ស្ថិរភាព ហើយ​ក៏មាន​កម្លាំង ចិត្ត​នៅក្នុង​ការធ្វើឱ្យ​កម្រិត ជីវភាព ក៏ដូចជា​សេដ្ឋកិច្ច​របស់​យើង​នេះ​បាន​រីកចម្រើន​ទៅមុខទៀត ។​

​លោកស្រី បាន​អំពាវនាវ​ដល់​ស្ត្រី​គ្រប់រូប ត្រូវ​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​ពី​បញ្ហា ពី​ប្ញ​ស គល់ ពី​ស្ថានភាព និង​ដំណើរការ ដោយ​គិតថា​ត្រូវ​អនុវត្តន៍​តាម​វិធីសាស្ត្រ​ណា ហើយ​មិន​មានន័យថា​គ្រប់​បញ្ហា​ទាំងអស់​សុទ្ធតែ​អាច​ដោះស្រាយបាន​ដោយ​ជោគជ័យ​នោះទេ ដោយ​ត្រូវ​ចេះ​បន្សាំ​ខ្លួន​រស់នៅ​តាមបែប​គន្លង​ថ្មី ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×