Saturday, November 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ផ្ទុះ​ការវែកញែក រឿង​ប៉ូលីស​ស្រី​បំបៅ​ដោះ​កូន​ច្រើនពេក ស្រាប់តែ​លោកជំទាវ ហ៊ុន ស៊ី​ណាត ជូន​ប៉ុន្មាន​ម៉ាត់​យ៉ាង​ដូច្នេះ​ថា​….

​ភ្នំពេញ ៖ ដូចដែល​ប្រិយមិត្ត​ជាច្រើន​ក្នុង​បណ្តាញ​សង្គម បានទទួល​ជ្រាប​រួចហើយ ពី​រូបភាព​មួយ​សន្លឹក​ដ៏​មាន​អត្ថន័យ បង្ហាញ​ទឹកចិត្ត​ម្តាយ​ជា​មន្ត្រីប៉ូលិស​ចរាចរណ៍​ម្នាក់ បើទោះជា​រវល់​បំពេញ​កិច្ចការងារ​យ៉ាងណា ក៏បាន​ឆ្លៀត​ផ្តល់​ភាពកក់ក្តៅ​ដល់​កូនតូច​របស់ខ្លួន តាមរយៈ​ការ​បំបៅ​ដោះ និង​ភ្ជាប់​សារ​មួយ​ឃ្លា​ថា​៖ «​ព្រោះតែ​ពាក្យ​ថា​ម្តាយ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ទេ ដើម្បី​កូន​ភ្លេច​អស់​ភាព​អៀនខ្មាស (​នេះហើយ​ជីវិត​ពិត​)»​។​

​ប៉ុន្តែ ក្រោយ​ផុស​រំលង​បាន​ប៉ុន្មាន​ថ្ងៃ និង​កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង ជាមួយ​ការកោតសរសើរ​ព្រោងព្រាត ស្រាប់តែ នៅ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១ អ្នក​ម្តាយ​ជា​មន្ត្រី​ប៉ូលីស​ខាងលើ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sokha Konkatao ដោយ​មិនដឹង​ជា​យ៉ាងម៉េច បាន​បង្ហោះ​សារ​សុំទោស​ដល់​អង្គភាព​ការងារ​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «​នាង​ខ្ញុំ​អនុសេនីយ៍ទោ ស៊ី​ថុង សុខា អត្តលេខ​71655 សូម​ចេញមុខ​សុំទោស​ជា​សារ​ធារ​ណៈ ក្នុង FACE BOOK ចំពោះ​ការ​ផុស​រូបភាព​បំបៅ​ដោះ​កូន​នៅ​កន្លែងធ្វើការ និង​ស្លៀក​ឈុត​ឯកសណ្ឋាន កាលពី​ថ្ងៃទី​02/03/2021 កន្លងមកនេះ ការ​ផុស​ទៅនេះ​នាង​ខ្ញុំ​ពុំមាន​គោលបំណង​ធ្វើអោយប៉ះពាល់​ដល់​កិត្តិយស​អង្គភាព​នគរបាល ព្រមទាំង​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​ទេ អាស្រ័យ​ដូចនេះ​សូម​អង្គភាព​និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មេត្តា​ដោយ​ក្តី​អនុគ្រោះ​»​។​

​តែ​ទោះយ៉ាងណា ក្រោយ​ឃើញបែបនេះ លោកជំទាវ ហ៊ុន ស៊ី​ណាត ក៏បាន​បង្ហោះ​សារ​លើកទឹកចិត្ត​ថា​៖ «​នេះហើយ​ជា​ព្រហ្ម​វិហារធម៌​របស់​ម្តាយ​គ្រប់រូប ដែល​ត្រូវ​ផ្តល់អោយ​កូន កូនក្មួយ​ស្រី​ឃ្លាន ហើយ​ជា​ម៉ោង​ក្មួយ​ស្រី​បម្រើ​ការងារ ក្មួយ​មិនមាន​ពេលរ​ត់ទៅ​រត់​មក ដើម្បី​ដោះដូរ​ឯកសណ្ឋាន​ទេ ហើយ​បានរ​ត់ម​កបំ​បៅដោះ​កូន​នោះទេ​ក្មួយ ឬក៏​រង់ចាំ​អោយ​ចប់​ការងារ​បានទេ ក្មួយ​ស្រី​ថ្នាក់លើ​របស់​ក្មួយ​ស្រី​មានតែ​អាណិត​ក្មួយ និង​កោតសរសើរ​ការតស៊ូរ​បស់​ក្មួយ ក្នុងនាម​ជា​ស្ត្រី និង​ជា​ម្តាយ​។ ចំណែក​ខ្ញុំ​វិញ សូម​សរសើរ​ដោយស្មោះ​ដែល​ក្មួយ​ធ្វើ​នេះ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×