Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ! បុរស​ជើង​ខ្លាំង ប្រកាស​ក្តែ​ងៗ បបួល​គេ​ជល់​មាន់ ហ៊ាន​ភ្នាល់​ដាល់​ឡាន ដាក់​ផ្ទះ តែ​ពេល​ឆែក​ប្រវត្តិ ទើប​ដឹងថា​ធ្លាប់​ត្រូវ​…. (​វីដេអូ​)

​ភ្នំពេញ ៖ វីដេអូ​ថ្មី​មួយ ដែល​ត្រូវបាន​បង្ហោះ​នៅលើ​ផេ​ក «​បក្សី​កីឡា មរតក​ដូនតា​ខ្មែរ​» កាលពី​ម្សិលមិញ​នេះ (​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១) បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង ក្រោយ​ឃើញ​បុរស​ជា​អ្នកលេង​មាន់​ជល់​ម្នាក់ បាន​ចេញមុខ​និយាយ​អួត​ក្តែ​ងៗ ពី​មាន់​ជល់​ដ៏​ខ្លាំងពូកែ​របស់ខ្លួន ដោយ​បបួល​អ្នកលេង​មាន់​ជល់​ដូចគ្នា​មាន​គីឡូ ៣៦ បើ​ខ្លាំង​ចូលមក ដោយ​ហ៊ាន​ភ្នាល់​ដាក់​ខ្សែ​កមាស ដាក់​ឡាន ដាក់​ផ្ទះ មិន​ខ្លាច​នរណា​ទាំងអស់ ដោយ​អះអាងថា មាន់គក​របស់ខ្លួន​នេះ ចាក់​មិន​ងាប់ និង​ទើប​ឈ្នះ​ថ្មីៗ បាន​លុយ​ក្រាក់ៗ ទិញ​ឡាន ទិញ​ផ្ទះ​ដោយសារ​វា​។​

​តែ​ទោះយ៉ាងណា ក្រោយពី​ស៊ើបសួរ​នាំ​ពី​ប្រវត្តិ​របស់​កំពូល​អ្នក​អួត​រូបនេះ ទើប​ដឹងថា រូបគេ​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ម្តង​រួចហើយ ក្នុងករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់​)​។​

​នេះ​បើ​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា បុរស​ខាងលើ ដែលមាន​ឈ្មោះ ឃឹម សា​វីត ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ​បូរី​ភព​ថ្មី ៣ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​លក់ដូរ ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ខេត្តកណ្តាល ឃាត់ខ្លួន​ម្តង​រួចមកហើយ កាល​ទី​២ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣ និង​០០​នាទី នៅ​ចំណុច​ទំនប់​៩៤ ភូមិ​អំពៅព្រៃ ឃុំ​ក​ណ្ដោ​ក ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ពាក់ព័ន្ធ​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់ និង អាប៉ោង​)​។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកលេង​បណ្តាញ​សង្គម ព្រោះតែ​ហួសចិត្ត​នឹង​អំនួត​របស់​អ​តី​ជាខ្លាំង​ធ្លាប់​ជាប់​ខ្នោះ​រូបនេះ ក៏បាន​ដាក់​ឲ្យ​ថា​៖ «​បើ​ស៊ី​បាន​សម្ងំ​ស៊ី​ទៅ ចាំបាច់​អួត​ក្អេងក្អាង​ធ្វើ​ស្អី​ប្រូ​?, សង្ស័យ​មិនយូរ​ទេ បាន​ទៅ​វាស់កម្ពស់​ទៀតហើយ អា​ផេះ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×