Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​ពស់វែក លូន​លើ​ខ្សែភ្លើង​ពត់ពេន ដូច​គេ​លេង​…​សៀក​!

spot_img

ខ្សែភ្លើង​អូ​តង់ស្យុង​ពិត​ជា​គ្រោះថ្នាក់​ណាស់ ប៉ុន្តែ​វា​បែរ​ជា​ក្លាយជា “​វិថី​ឯករាជ្យ​” របស់​ពស់វែក ១​ក្បាល​នេះ​ទៅវិញ​។​

​ម្ចាស់​ចម្ការ​មួយ​នៅ​អូស្ត្រាលី ថ្មីៗ​នេះ​បាន​ចែករំលែក​ខ្សែ​វីដេអូ​បង្ហាញឲ្យឃើញ​ពស់វែ​កដ៏ធំ​១​ក្បាល កំពុង “​លេង​សៀក​” ពីលើ​ខ្សែភ្លើង​។​

​ទោះបី​ខ្សែភ្លើង​មាន​ទំហំ​តូចក្តី តែ​ហាក់​ពុំ​សំខាន់​ចំពោះ​ពស់វែក​នេះ​ទេ​។ វា​លូន​ទៅ​មុខ​យ៉ាង​សុវត្ថិភាព និង​ស្ងៀមស្ងាត់ ទោះ​ពេលខ្លះ​រកកល​ចង់​ធ្លាក់​ក៏​វា “​ដោះស្រាយ​” បាន​យ៉ាង​ងាយ​ដែរ​។​

​ខ្សែភ្លើង​អូ​តង់ស្យុង​នេះ​ត្រូវបាន​ម្ចាស់​ចម្ការ​ទំពាំងបាយជូរ​រៀបចំ​សំដៅ​កុំឲ្យ​សត្វ​សាហាវ “​ឈ្លានពាន​”​ចូល ប៉ុន្តែ​បែរ​ក្លាយ​ជា​វិធី​ឯករាជ្យ​សម្រាប់​ពស់​ធ្វើដំណើរ​ទៅ​វិញ​។​

​ពស់​ក្នុង Clip ត្រូវបាន​ដឹង​ថា ជា​ប្រភេទ​ពស់វែក​មាន​ពិស​ខ្លាំងណាស់​។ គិតៗ​ទៅ​ខ្សែភ្លើង​នេះ​ការពារ​បាន​តែ​សត្វ​មាន​ដងខ្លួន​ធំៗ ហើយ​ជើង “​ជាប់​ដី​” ប៉ុណ្ណោះ​៕ ចន្ទ្រា

spot_img
×