Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត ! លោក ណុប បាយ៉ារិទ្ធ បានមកដល់កន្លែង ធ្វើចត្ថាឡីស័ក ឃើញហើយគួរឲ្យស្រណោះណាស់

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១ នេះ តារាចម្រៀង​ដ៏​ល្បី ណុប បា​យ៉ា​រិ​ទ្ធ ត្រូវបាន​ក្រុមគ្រូពេទ្យ​បញ្ជូនទៅ​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នៅ​សណ្ឋាគារ The Great Duke Phnom Penh ហើយ ។

យ៉ាងណាមិញ នៅមុននេះ​បន្តិច លោក ណុប បា​យ៉ា​រិ​ទ្ធ ក៏បាន​បង្ហោះ​សារជាថ្មី ដោយ​ភ្ជាប់​នឹង​រូបភាព​ទីកន្លែង​សម្រាក​ធ្វើ​ច​ត្ថា​ឡី​ស័ក​គួរ​ឲ្យ​ស្រណោះ​ថា​៖ «​ឥឡូវនេះ​ខ្ញុំ​បាន​មកដល់​សណ្ឋាគារ (The Great Duke Phnom Penh) អតីត​សណ្ឋាគារ​intercon​ចាស់​១​ម៉ោងជាង​ហើយ ខ្ញុំ​សុខ​សប្បាយ​ទេ​បងប្អូន ខាង​សណ្ឋាគារ ខាង​ក្រសួងសុខាភិបាល​និង​ថ្នាក់ដឹកនាំ​លោក​បានរៀបចំ​រួចជាស្រេច​ក្នុង​បន្ទប់​សម្រាក​គឺមាន​ផាសុកភាព មាន​ខ្យល់អាកាស​ល្អ ខ្ញុំ​ប្តេជ្ញាចិត្ត​ថា​និង​ព្យាយាម​យកឈ្នះ​ជំងឺ​នេះ​ឲ្យ​បាន​បន្ថែម​ពីលើ​ការព្យាបាល​របស់​គ្រូពេទ្យ​» ។

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ កាលពី​យប់មិញ​នេះ ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២១ ថា ឥឡូវនេះ​មាន​ពាក់ព័ន្ធ​ជាមួយ​ប្អូន​របស់​អគ្គនាយក​ហង្ស​មាស និង​ក្រុមគ្រួសារ មាន​ចេញ​រោគសញ្ញា​ឆ្លង​កូ​វីដ​១៩ និង​ព្រមទាំង​អ្នកចម្រៀង​ហង្ស​មាស​ច្រើន​នាក់​ទៀត ដូចជា ណុប បា​យ៉ា​រិ​ទ្ធ ក៏​ឆ្លង​ដែរ​។​

​ទាក់​នឹង​រឿង​កំពុងតែ​រសើប​នេះ​ផងដែរ នៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ណុប បា​យ៉ា​រិ​ទ្ធ ក៏បាន​ចេញមក​បញ្ចាក់​ថា លោក​ពិតជា​ត្រូវបាន​ក្រសួងសុខាភិបាល បាន​យក​សំណាក​ទៅពិនិត្យ​កាលពី​យប់មិញ​មែន ហើយ​ពេលនេះ លោក​កំពុងតែ​រង់ចាំ​លទ្ធផល​តេស្ត​។​

​ដោយឡែក នៅមុននេះ​បន្តិច នា​រសៀល​ថ្ងៃទី​០៩ មីនា ដដែល​នេះ ស្រាប់តែ​លោក ហេង ឡុង បាន​ចេញមក​បញ្ចាក់​ច្បាស់ៗ​ថា ពេលនេះ លោក ណុប បា​យ៉ា​រិ​ទ្ធ ត្រូវបាន​តេស្ត​វិជ្ជមាន​កូ​វី​-១៩ ហើយ​។ លោក ហេង ឡុង បាន​សរសេរ​រៀបរាប់​លម្អិត​នៅលើ​ហ្វេ​ស​ប៊ុ​កថា​៖ «​មុននេះ​បន្តិច តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ បានបញ្ជាក់​មក​ខ្ញុំបាទ​ថា គាត់​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សូម​អំពាវនាវ​បងប្អូន​ទាំងអស់​ដែល​បាន​ពាក់ព័ន្ធ​ជាមួយនឹង​ប្អូនប្រុស សូមមេត្តា​ទៅធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ជាបន្ទាន់​»​។ ទន្ទឹមនេះ​ផងដែរ សាមីខ្លួន​លោក ណុប បា​យ៉ា​រិ​ទ្ធ ក៏បាន​បង្ហោះ​សារ​ទទួលស្គាល់​ការពិត​ថា​៖ «​មុននេះ​បន្តិច​ខ្ញុំ​បានទទួល​លទ្ធផល​ហើយ គឺ​ខ្ញុំ​មាន​វិជ្ជមាន​កូ​វីដ​១៩ ខ្ញុំ​កំពុង​រៀបចំ​សម្លៀកបំពាក់​និង​រង់ចាំ​រថយន្ត​ខាង​ក្រសួងសុខាភិបាល​មក​ទ​ទួល អរគុណ​សម្រាប់​ការព្រួយបារម្ភរ​បស់បង​ប្អូន ខ្ញុំ​ត្រូវតែ​រឹងមាំ យកឈ្នះ​ជំងឺ​នេះ​ដោយ​ការព្យាបាល​ពី​គ្រូពេទ្យ​ឲ្យ​បាន ខ្ញុំ​មិន​តក់ស្លុត​និង​ការពិត​នេះ​ទេ ត្បិត​ខ្ញុំ​ក្តី អ្នក​ដែល​ខ្ញុំ​ឆ្លង​ពី​គាត់​ក្តី គ្មាន​អ្នកណា​រីករាយ​ច​ហ់​ទទួល​ឡើយ មានតែ​ពាក្យ​មួយ​ប្រាប់​ខ្លួនឯង​គឺ​រឹងមាំ តស៊ូ »៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង និង​មី​ដា​

×