Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការពារជាតិ : រថយន្ត​កងទ័ព​ជាង ២០០​គ្រឿង​ត្រៀម​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​មកពី​ថៃ​ចូលមក​កម្ពុជា​

​ភ្នំពេញ ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​បាន​បញ្ជាក់ថា រថយន្ត​កងទ័ព​ជាង ២០០​គ្រឿង បាន​ត្រៀម​រួចរាល់​អស់ហើយ​សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​វិញ​។

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ CEN ថា បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន កងទ័ព​បាន​ត្រៀម​រថ​យន្ត​ជាង ២០០​គ្រឿង​សម្រាប់​ដឹក​ពលករ​ដែល​មកពី​ប្រទេស​ថៃ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​វិញ ។

​ហើយ​ខាង​កងទ័ព​បាន​ត្រៀម​រួចរាល់​តាំងពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ ដោយ​រថយន្តយោធា​មួយចំនួន​បាន​បំពេញ​តួនាទី​ភារកិច្ច​នៅ​ជួរមុខ​ស្រាប់​រួចទៅហើយ ប៉ុន្តែ​ដោយសារ​មាន​បទបញ្ជា និង​មានការ​កែសម្រួល​ខ្លះៗ ដោយ​ប្រើ​រថយន្ត​ជាង ២០០​គ្រឿង សម្រាប់​ដឹក​ពលករ​មកពី​ប្រទេស​ថៃ​ចូលមក​ខាងក្នុង​ប្រទេស​វិញ​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​បញ្ជាក់ថា រថយន្ត​របស់​កងទ័ព​ជាង ២០០​គ្រឿង​បាន​ត្រៀម​រួចរាល់​អស់ហើយ គឺ​រង់ចាំតែ​ការអនុវត្ត​ដំណើរការ​តែប៉ុណ្ណោះ ហើយ​នៅ​ថ្ងៃទី​៩ ខែមីនា​ឆ្នាំ​២០២១​នេះ កងទ័ព​គ្រប់ទិសទី​ទាំងអស់​នឹង​បំពេញ​តាម​តួនាទី​ភារកិច្ច​តាម​បទបញ្ជា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។
​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​យោធភូមិភាគ មេបញ្ជាការ​ង​ង​ពល​ធំ បញ្ជាការដ្ឋាន​ចំណុះ​កងទ័ពជើងគោក ត្រៀម​រថយន្ត​ចំនួន ២០៤ គ្រឿង សម្រាប់​ដឹក​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ដើម្បី​មក​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដោយសារ​ស្ថានភាព​នៅតាម​ព្រំដែន​ប្រជាពលរដ្ឋ​បុក​មក​ខ្លាំង ដើម្បី​ត្រៀមលក្ខណៈ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​បទបញ្ជា​ឲ្យ​រុញ​កម្លាំង​កងទ័ព​ដើម្បី​ជួយ​ដឹកជញ្ជូន​ប្រជា​ពលករ​ដែល​ត្រឡប់​មកពី​ថៃ​។ ចំពោះ​ការរៀបចំ​កម្លាំង​ដំបូង គឺ​ប្រើប្រាស់​កម្លាំង ២០៤​គ្រឿង តាម​ផែនការ​ដឹកជញ្ជូន​ដែលមាន​ស្រាប់ របស់​កងពល​លេខ​៩០ ចំនួន ១០៤​គ្រឿង និង​កងពល​៩៩ ចំនួន ១០០​គ្រឿង​៕ រក្សា​សិទ្ធិ ដោយៈ ចេស្តារ​

×