Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​មន្ទីរ​សុខាភិបាល​រាជធានី បាញ់ថ្នាំ​មូស នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​ចំនួន​៣​កន្លែង​នៅ​ខណ្ឌ​សែន សុខ​និង​ខណ្ឌ​ពោធិ​សែន​ជ័យ​

​ភ្នំពេញ ៖ ដើម្បី​សុខុមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាននិងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ទីតាំង​ច​ត្តា​ឡី​ស័ក​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​រាជធានី ចុះ​បាញ់ថ្នាំ​មូស​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយចំនួន នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។​

​ជាក់ស្តែង​នៅ​ព្រលប់​ថ្ងៃទី​០៩​ខែមីនា​នេះ ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ អនុវត្ត​ទៅតាម​ការណែនាំ​របស់លោក​ឃួ​ង ស្រេង បាន​ចុះ​ធ្វើ​សកម្មភាព​បាញ់ថ្នាំ​សម្លាប់​មូស​ក្នុង​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣ ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុងនោះ រួមមាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​ហ៊ុនសែន​បុរី​១០០​ខ្នង អនុវិទ្យាល័យ​ហ៊ុនសែន​ពោធិចិនតុង និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​អនុវិទ្យាល័យ​ហ៊ុនសែន​ភ្នំពេញ​ថ្មី​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​រាត្រី​ថ្ងៃទី​០៩​ខែមីនា​នេះ​ថា អនុវត្ត​ទៅតាម​ការណែនាំ​របស់លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ តែង​បាន​បាញ់ថ្នាំ​មូស និង​បាញ់សម្លាប់​មេរោគ ដើម្បី​សុខុមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ។​

មន្ត្រី​ដដែល​ក៏បាន​បញ្ជាក់​ផងដែរ​ថា ពាក់ព័ន្ធ​នឹង​ការបាញ់​ថ្នាំ​មូស​នេះដែរ យើង​មិនមែន​ចេះតែ​បាញ់​នោះទេ គឺ​យើង​ត្រូវ​កំណត់​ពី​ពេលវេលា ដែល​ត្រូវ​បាញ់ ទៅតាម​ជំនាញ​របស់​សុខាភិបាល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×