Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​តូចចិត្ត ប្រពន្ធ​មាន​ប្តី​ថ្មី ជិះ​កង់​មក​លោតទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​បា​ឡេ​

​ភ្នំពេញ ៖ បុរស​ម្នាក់​តូចចិត្ត​ប្រពន្ធ​មាន​ប្តី​ថ្មី ជិះ​កង់​មក​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​បា​ឡេ​មិន​សម្រេច ព្រោះ​សន្តិសុខ​ប្រចាំការ​នៅ​ទីនោះ​ឃាត់​ទាន់​។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង និង​៤០​នាទី រសៀល​ថ្ងៃទី​៩​ខែមីនា ឆ្នាំ ២០២១ ចំណុច​លើ​ស្ពាន​បា​ឡេ​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

​បុរស​ខាងលើ​ឈ្មោះ​គិ​ន ច​ន្ធី អាយុ​៤១​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​ទទឹម ឃុំ​ពោធិ៍​ចំរើន ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។

​តាម​ប្រភពព័ត៌មាន​ពី​បុរស​អភ័ព្វ​ស្នេហ៍​ខាងលើ​ដែល​ស្លៀកពាក់​សម្លៀកបំពាក់ ជា​សន្តិសុខ​ផង​នោះ បានឱ្យដឹងថា ខ្លួន​និង​ប្រពន្ធ​បាន​យកគ្នា​ជាច្រើន​ឆ្នាំ និង​រស់នៅ​ជាមួយគ្នា​ក៏មាន​សុភមង្គល​ហើយ​ពួកគេ បានកូន​ប្រុស​ម្នាក់​អាយុ​៤​ឆ្នាំ ជា​ចំណង​ស្នហ៍​ស្រាប់តែ​ពេល​ថ្មីៗ​នេះ មាន​បងថ្លៃ​ខាង​ប្រពន្ធ​ឱ្យ​ប្រពន្ធ​បស់​គាត់​យកប្តី​ថ្មី​ហើយ​ប្រពន្ធ​បស់​គាត់ ក៏​លែង​គាត់​ទៅយក​ប្តី​ថ្មី​តាម​សំដី​បងថ្លៃ​បាត់ទៅ​ដែល​ធ្វើឱ្យ​ជា​អតីត​ប្តី ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​ពិបាក់ចិត្ត​គិត​អ្វី​មិនឃើញ​ហើយ​ណាមួយ​ការងារ​ក៏​គ្មាន​ធ្វើ​ទៀត ក៏​សម្រេចចិត្ត​ជិះ​កង់​ពី​ម្តុំ​ផ្សារ​បែក​ចាន ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល ប៉ង​មក​លោត​សម្លាប់ខ្លួន​។

​តាម​ព័ត៌មាន​ពី​បុរស​ជា​សន្តិសុខ ដែល​យាម​ប្រចាំការ​នៅក្បែរ​ស្ពាន​បា​ឡេ គេ​បានឱ្យដឹងថា ពួកគាត់​បានឃើញ​បុរស​ខាងលើ​ប៉ង​លោតទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​បា​ឡេ ភ្លាមៗ​នោះ​គាត់​ក៏បាន​ស្រែក​កុំឱ្យ​លោត និង​ព្យាយាម​និយាយ​ពន្យល់ រហូតដល់​បុរស​ខាងលើ​ទន់​ចិត្ត និង​ព្រម​ចុះ​ពីរ​បា​ស្ពាន​ហើយក៏​ទាក់ទង​សមត្ថកិច្ច​មូលដ្ឋាន​ក​ទៅ​សួរនាំ​។

​បុរស​អភ័ព្វ​ស្នេហ៍​ខាងលើ បន្ទាប់​សមត្ថកិច្ច​សួរនាំ និង​អប់រំ​រួច​ក៏​ជិះ​កង់​ត្រឡប់​ទៅវិញ​៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×