Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ចូល​លួច​បាស​មិនបាន​សម្រេច ត្រូវ​ម្ចាស់ផ្ទះ​ក្រ​ប៊ួ​ច​បាន​ម្នាក់ និង​ម្នាក់ទៀត រត់គេចខ្លួន​បាត់ស្រមោល នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ធ្វើ​សកម្មភាព​ចូលទៅ​លួច​បាស​តែ​សំណាង​មិនល្អ លើក​បាស​មិន​រួច​បាន​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ដេញ​ក្រ​ប៊ួ​ច​ទាញ​កអាវ​បាន​ម្នាក់ ចំណែក​បក្ខពួក​ម្នាក់ទៀត​ជិះ​រត់គេចខ្លួន​បាត់ស្រមោល​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​៧ និង ៤០ នាទី​យប់​ថ្ងៃ​អង្គារ ទី​៩ ខែមីនា ឆ្នាំ ២០២១ ចំណុច​មុខ​រោងចក្រ​៦​ជាន់ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​បងស្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ សារឿន កណ្ណិការ បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ចេញពីផ្ទះ​ទៅ​ទិញ​ម្ហូប​នៅ​ផ្សារ រួច​បាន​ទុក​ឲ្យ​កូនស្រី​នៅចាំ​ផ្ទះ ខណៈពេលដែល​គាត់​បាន​ដើរទៅ​ដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ក្រឡេក​ទៅ​ឃើញ​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ទ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ​មិន​ចាំ​ផ្លាកលេខ​បាន​ចូលទៅ​លួច​បាស​បាន​១ រួច​បម្រុង​លើកដាក់​លើ​ម៉ូតូ ប្រុង​នឹង​ជិះ​រត់គេចខ្លួន​តែ​ត្រូវបាន​គាត់​រត់​មក​ទាន់​ក៏​ទាញ​កអាវ​ទម្លាក់​ជនសង្ស័យ​បាន​ម្នាក់ ចំណែក​បក្ខពួក​ម្នាក់ទៀត​បាន​ជិះ​រត់គេចខ្លួន​បាត់ទៅ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​រួច​វាយខ្នោះ​ជនសង្ស័យ យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ចោមចៅ​ទី​១ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​រួច​ឱ្យ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ ទៅ​ដាក់​ពាក្យបណ្ដឹង ដើម្បី​ងាយស្រួល​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជា​បក្ខពួក​ម្នាក់ទៀត ដើម្បី​យកមក​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×