Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន​ផង អាជ្ញាធរ​ទើប​រកឃើញ​អ្នក​ឆ្លង ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៩​នាក់​នៅ​ស្រុក​ល្វាឯម

​កណ្តាល ៖ អាជ្ញាធរ ទើប​ប្រកាសថា បានឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៩​នាក់ ដែល​រស់នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ។​

​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល នៅ​យប់​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១ នេះ កំពុង​ដឹកនាំ​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ ត្រួតពិនិត្យ ករណីនេះ ក្រោយ​លទ្ធផល​តេស្ត​សំណាក ចេញ​ដោយ​វិទ្យាស្ថាន ប៉ាស្ទ័រ​កម្ពុជា មាន វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ និង ចាត់វិធានការ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​យន្តការ​គ្រប់គ្រង​សភាពការណ៍ ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់ និង ប្រយោល​ជាមួយ​ពួកគាត់​បន្ថែមទៀត ដើម្បី​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ និង ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ស្ថិតនៅ​ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្ដាល ។​

​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ថ្លែងថា ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩ ទាំង​៩​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ នាំយកមក​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ ភ្លាមៗ​រួចហើយ​។​

​ដើម្បី​គ្រប់គ្រង​សភាពការណ៍​នេះ លោក​អភិបាល​ខេត្តកណ្តាល បានសម្រេច​ផ្អាក​ការធ្វើដំណើរ​ចេញចូល​ជា​បណ្តោះអាសន្ន នៅ​ភូមិ​វាល​ធំ នៃ​ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×