ភ្នំពេញ ៖ រូបភាពបំបៅដោះកូនរបស់ស្ត្រីនគរបាលចរាចរណ៍ម្នាក់ កំពុងអង្រួនបេះដូងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក យ៉ាងខ្លាំង បន្ទាប់ពីរូបភាពត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។
ស្រាប់តែនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ត្រូវបានអធិការស្រុកសៀមប៉ាង កោះហៅទៅអប់រំ និងឲ្យធ្វើកិច្ចសន្យាមួយទៀត ដោយអះអាងថាបំបៅកូនបែបនេះជារឿងមិនសមរម្យ ធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល និងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ។
ករណីនេះ លោកជំទាវអ៊ូ ធីតាពៅ បានលើកឡើងថា៖
គួរកោតសរសើរ លើកទឹកចិត្តស្ត្រីគំរូម្នាក់នេះណាស់ ក្នុងនាមខ្ញុំជាស្ត្រីជាម្តាយ ខ្ញុំមានមោទនភាពចំពោះបងស្រី សូមទទួលការគោរពពីខ្ញុំផង។ ខ្ញុំក៏ធ្លាប់បីកូនតូចទៅរៀននៅប្រទសវៀតណាម គេសរសើរថាស្ត្រីខ្មែរពូកែហើយតស៊ូណាស់ដែលសុខចិត្តបីកូនតូចបន្តការសិក្សារៀននយោបាយពីស្រុកគេ គេសរសើរខ្ញុំ តែខ្ញុំសរសើរបង ដោយក្តីគោរព។
ចំណែកអ្នកនយោបាយ លោកពេជ្រ ស្រស់ បានថ្លែងថា៖
ឱលោកនាយអើយលោកនាយ តើលោកនាយកើត
ចេញពីនរណាទៅ ? បានជាលោកនាយមិនយល់ពី
តម្លៃជាម្តាយសោះអញ្ចឹងលោកនាយគួរលើកទឹក
ចិត្តភាពជាម្តាយ នៃលោកស្រីប៉ូលីសម្នាក់នេះ ព្រោះ
គាត់ខំបម្រើជាតិផង បម្រើអង្គភាពផង និងបំពេញ
តួនាទីជាមេទៀត(ម្តាយ)ចុះហេតុអ្វីលោកនាយឲ្យគាត់
ធ្វើកិច្ចសន្យាបែបនេះទៅវិញ? លោកនាយមានឃើញ
សំណេររបស់លោកស្រីទេ គឺលោកស្រីបានបញ្ជាក់ឲ្យ
មនុស្សគ្រប់រូប ដែលជាកូននោះឲ្យយល់ដឹងពីការលះ
បង់របស់ម្តាយហើយឲ្យកូនៗគ្រប់រូបដឹងគុណផង
ខ្ញុំអស់អីនិយាយហើយលោកនាយអើយ ប៉ុន្តែបើមាន
បងប្អូនណាស្គាល់លោកស្រីប៉ូលីសដែលបំបៅកូននេះ
សូមជួយឲ្យគាត់ទាក់ទងមកខ្ញុំផងគឺខ្ញុំជួយលើកទឹកចិត្ត
គាត់50ម៉ឺនរៀល ព្រោះខ្ញុំយល់ណាស់ពីទឹកចិត្តជាម្តាយ។
រីឯ ឧត្តមសេនីយ៍ ទីចំរើនកុសល បានបញ្ចេញមតិផងដែរថា៖
ខ្ញុំសូមកោតសរសើរដល់ប្អូនស្រី អនុសេនីយ៍ទោ សុីថុង សុខា ដែលជាម្តាយម្នាក់មានព្រហ្មវិហារធម៍ចំពោះកូន។ ប្អូនគឺជាស្ត្រីម្នាក់នៃមាតាទាំងឡាយនៅលើពិភពលោក។
បើតាមលោកមុត ចន្ថា ៖
តើការបំបៅដោះកូនក្នុងម៉ោងធ្វើការ ឬកំពុងបំពេញតួនាទីសាធារណៈ រំលោភក្រមសីលធម៌របស់នគរបាលជាតិ ឬប្បញ្ញត្តិច្បាប់ណាដែរ? ក្រសួងកិច្ចការនារី និង/ឬ អង្គការមិនមែនរដ្ឋាភិបាល-សមាគមធ្វើការលើការលើកកម្ពសសិទ្ធិស្ត្រីនិងសភាពយេនឌ័រ គួរតែបង្ហាញជំហរចំពោះរឿងនេះ។
លោកប៊ូ សារឿន ឲ្យដឹងថានាយឆោតឆ្ងល់ដូចបងប្អូនកូនក្មួយដែរ ថាមានបទបញ្ជាផ្ទៃក្នុង ឬច្បាប់ណាហាមឃាត់ទេរឿងបំបៅដោះកូនក្នុងពេលបំពេញការងារ? បើមានក៏មិនថាអីដែរ តែសូមលោកនាយបង្កើតទារកដ្ឋានឱ្យមើលថែកូនតូចៗរបស់អ្នកម្តាយដែលជាប៉ូលីសផងទាន។
ចំណែកមហាជន បានចូលរួមបញ្ចេញវោហាស័ព្ទថាមិនអោយលិខិតសរសើរ ឬ មេដាយ ទៅគាត៉??
បែរជាធ្វើរឿងចឹង ខ្ញុំគិតថា ពួកគាត់នឹងមានភាពរអៀសក្នុងចិត្ត និង អាម៉ាស់បំផុត ដែលធ្វើចឹងដាក់ បងស្រី។
កិច្វសន្យាបំបៅដោះកូនក្នុងពេលម៉ោងធ្វើការ !
ហា ហា គ្រាន់តែបំបៅដោះកូនក្នុងម៉ោងធ្វើការ
ខុស ឱលោកព្រះបើគាត់មានកូន ហើយកូន
ឃ្លានតើឲ្យបៅពេលណា?
អ្វីគួរឲ្យសោកស្តាយនោះ បន្ទាប់ពីរូបភាពនេះបានធ្វើឲ្យស្ត្រីនគរបាលរូបនេះ ជួបការលំបាកសម្រាប់ខ្លួនឯងទៅវិញ ព្រោះតែថ្នាក់លើរបស់គាត់ បានកោះហៅមកធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ធ្វើបែបនេះទៀត ដោយអះអាងថាទង្វើនោះប៉ះពាល់ដល់កិត្តិយសអង្គភាព និងកិត្តិយសស្ត្រីខ្មែទៅវិញ។
ចំពោះចំណាក់ការលើស្ត្រីនគរបាល ដែលបំបៅកូនពេលបំពេញការងារនេះ ត្រូវបានមហាជន អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាច្រើនចាត់ទុកថា ជាភាពអយុត្តិធម៌ មិនគួរណាធ្វើមកលើគាត់យ៉ាងដូច្នេះទេ៕ រក្សាសិទ្ធិ៖បញ្ញាសីក្តិ








