Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​៖ ចិន​០៩​នាក់ សង្ស័យ​ផ្ទុក​កូ​វីដ​-១៩ នៅ​ជ្រៃ​ធំ​ប្រុង​រត់គេច​មក​ទីក្រុង​ភ្នំពេញ​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទាន់​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​កិត្តិយស​សូម​ឆ្លើយតប​បណ្តាញសារព័ត៌មាន​មួយ ដែល​បាន​ផ្សាយ​នៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ មាន​ខ្លឹមសារ​ចំណងជើង​ថា ៖ ជនជាតិ​ចិន​០៩​នាក់ សង្ស័យ​ផ្ទុក​កូ​វីដ​-១៩ នៅ​ជ្រៃ​ធំ​ប្រុង​រត់គេច​មក​ទីក្រុង​ភ្នំពេញ​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទាន់​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​បដិសេដ​ទាំងស្រុង​ចំពោះ​សារព័ត៌មាន​មួយ ដែល​បាន​ចុះផ្សាយ​ខ្លឹមសារ​ខាងលើ គឺជា​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ជា​ព័ត៌មាន​បែប​បំពុលសង្គម​តែប៉ុណ្ណោះ​។​

​ជាក់ស្តែង​ចំនួន​អ្នក​ដែល​កំពុង​ធ្វើ​ច​ចិន​០៩​នាក់ សង្ស័យ​ផ្ទុក​កូ​វីដ​-១៩ នៅ​ជ្រៃ​ធំ​ប្រុង​រត់គេច​មក​ទីក្រុង​ភ្នំពេញ​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទាន់​។​ ចត្តា​ឡី​ស័ក​ទាំង​ជនជាតិខ្មែរ​យើង និង​បរទេស គឺ​នៅ​គ្រប់​ចំនួន​ដដែល ពុំមាន​បាត់​វត្តមាន​នរណាម្នាក់​ទេ​។​

​ក្រោម​ការដឹកនាំ​ផ្ទាល់ បញ្ជា​ផ្ទាល់ និង​ការយកចិត្តទុកដាក់​ខ្ពស់​ប្រកបដោយ​ការ​ទទួលខុស​របស់លោក​ឧត្ដមសេនីយ៍ទោ ឈឿន សុចិ​ត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល កម្លាំង​ក្រោម​ឱវាទ​របស់​ស្នងការដ្ឋាន​បាន​កំពុង​យកចិត្តទុកដាក់​បម្រើ ការពារ និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ទាំង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ទាំង​អ្នក​ដែលមាន​មុខសញ្ញា​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​-១៩​នេះ​។​

​សូមបញ្ជាក់​ជូន​ថា ចំពោះ​ជនជាតិ​ចិន​០៩​នាក់ ដែល​ខេត្តតាកែវ​ចាប់បាន​នេះ មិនមែន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ជ្រៃ​ធំ​នោះទេ​។ ចំណែក​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ក៏​ចាប់បាន​ជនជាតិ​ចិន​ចំនួន​០៣​នាក់​ដែរ គឺជា​ក្រុម​តែមួយ ប៉ុន្តែ​មិនទាន់​ដឹង​រត់​ចេញពី​ប្រភព​ណា​ឱ្យ​ច្បាស់​នៅឡើយ ជំនាញ​កំពុង​បន្ត​នីតិវិធី​។​

​អាស្រ័យហេតុនេះ​សូម​បណ្តាញសារព័ត៌មាន និង​សាធារណជន ដែល​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​មេត្តា​ជ្រាប និង​កុំ​មានការ​ភាន់ច្រឡំ​។​

រដ្ឋបាល ស្រុក​កោះធំ ប្រកាសជូន​ដំណឹង​ដល់​សាធារណៈ អោយដឹងពី​មណ្ឌល​ច​ត្តា​ឡី​ស​ក័ មាន​ទីតាំង​ចំនួន ៣​កន្លែង សំរាប់ធ្វើ​ច​ត្តា​ឡី​ស​ក័ អ្នក​ពាក់​ព​ន្ធ័​ព្រឹត្តិការណ៍​សហគមន៍ ២០​កុ​ម្ភះ​។​

​សេចក្តីប្រកាស​ព័ត៌មាន ខេត្តកណ្តាល រដ្ឋបាល​ស្រុក​កោះធំ​ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា​៖ រដ្ឋបាល​ស្រុក​កោះធំ មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក ចំនួន​០៣​កន្លែង ដែលមាន​ទីតាំង​ដូចខាងក្រោមៈ​

១. មណ្ឌល​ច​ត្តា​ឡី​ស័ក មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ស្តី ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល មាន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​សរុប​ចំនួន ៦​នាក់ ស្រី ១​នាក់​។​

២. មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ ហ៊ុន សែន កោះធំ ស្ថិតក្នុង​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល មាន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក សរុប​ចំនួន ៦​នាក់ ស្រី ៥​នាក់ ។​

៣. មណ្ឌល​ច​ត្តា​ឡី​ស័ក ស្ថិតនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មាន​អ្នក កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក សរុប​ចំនួន ២,១២០​នាក់ ស្រី ៧១០​នាក់​។​

ចិន​៩​នាក់ រត់​ចេញពី​ស្រុក​កោះធំ ជិះ​តាម​រថយន្តឈ្នួល​ទៅ​ខេត្តតាកែវ សមត្ថកិច្ច​តាម​ចាប់បាន​៧​នាក់ ២​នាក់​ទៀត​មិនទាន់​រកឃើញ​

ជនជាតិ​ចិន ចំនួន​៩​នាក់ បាន​រត់​ចេញពី​ស្រុក​កោះធំ ជិះ​តាម​រថយន្តឈ្នួល​ទៅ​ខេត្តតាកែវ សមត្ថកិច្ច​តាម​ចាប់បាន​៧​នាក់ ២​នាក់​ទៀត​មិនទាន់​រកឃើញ​។​

​លោកស្នងការ​នគរបាល​ខេត្តតាកែវ និង ក្រសួងសុខាភិបាល ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ លោក​វីរ​សេនីយ៍​ឯក ឡេង ប៊ុន ឡុង អធិការនគរបាល​ស្រុក​ព្រៃកប្បាស​បាន​ដឹកនាំ​កម្លាំង​ចុះ​ចាប់​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​ចំនួន​០៧​នាក់ និង​រត់​រួចខ្លួន​ពីរ​នាក់​ចូលក្នុង​ទឹកដី​ស្រុក​កោះធំ​វិញ​។ ករណីនេះ​បានកើត​ឡើង​នៅ​ចំនុច ភូមិ​ជំ​និក ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​០៩ ខែ មិនា ឆ្នាំ​២០២១​។​

​បច្ចុប្បន្ន​ជនជាតិ​ចិន​ចំនួន​០៧​នាក់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលា​គោ​រុ​កោសល្យ​ខេត្តតាកែវ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×