Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ស៊េរី​ទំនើប គេច​រថយន្ត​មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ​បុក​រះ​បង្កាន់ដៃ​ដែក​ខូចខាត​ជាច្រើន​កង់

ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាស​ស្ដា​គេច​រថយន្ត​មួយគ្រឿង​ទៀត​បណ្ដាល​ឲ្យ​បុក​រះ​បង្កាន់ដៃ​ដែក​ខូចខាត​ជាច្រើន​កង់ និង​ខូចខាត​រថយន្ត​មួយ​កំណាត់​មុខ​យ៉ាងដំណំ ក្នុង​ហេតុការណ៍​នេះ​ពុំមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៩ និង ៣០ នាទី​យប់​ថ្ងៃទី ៩ ខែមីនា​ឆ្នាំ ២០២១ ស្ថិត​ត្រង់ចំណុច​ផ្លូវ​កោង​បុរី​អង្គរ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី ២ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពពី​អ្នកបើកបរ​រថយន្ត​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ពួកគាត់​មាន​គ្នា ២ នាក់​ជិះ​រថយន្ត​ម៉ាស​ស្ដា​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ 2Y- 3869 តាម​បណ្ដោយ​ផ្លូវ​បុរី​អង្គរ​ឆ្ពោះ ទៅ​រង្វង់​មូល​កាំ​កូ​លុះ​មកដល់​ត្រង់ចំណុច​ផ្លូវ​កោង​ក៏​ឃើញ​មាន​រថយន្ត​មួយគ្រឿង​ទៀត​មកពី​មុខ ក៏​បួង​ចង្កូត​គេច​មក​ស្ដាំ​ជ្រុល​ទៅបុក​រះ​បង្កាន់ដៃ​ដែក​ដែល​ដាំ​អម​ផ្លូវ បណ្ដាល​ឲ្យ​ដាច់​ជា​កង់​អស់​ជាច្រើន​ម៉ែត្រ តែ​សំណាងល្អ​ដែល​មិនមាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​និង​អ្នករួមដំណើរ​ឡើយ គ្រាន់តែ​ខូចខាត​រថយន្ត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ទៅមុខ​លែងរួច​។​

​ភ្លាមនោះ​ម្ចាស់​រថយន្ត​បានខ​ល​ទូរស័ព្ទ​ហៅ​រថយន្តស្ទូច​មក​ដឹក​យកទៅ​ជួសជុល​នៅ​កា​រ៉ា​ស់ តែ​ត្រូវបាន​សន្តិសុខ​ក្រុមហ៊ុន​ខាំ​កូ​ចុះ​មកដល់​ធ្វើ​ការឃាត់​រថយន្ត​ដើម្បី​ទាមទារ​សំណង​ប៉ះប៉ូវ​ទៅលើ​ការខូចខាត​បង្កាន់ដៃ​ដែក​របស់​ក្រុមហ៊ុន​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុច​ទីតាំង​កើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ត​ក៏បាន​ទំនាក់ទំនង​ទៅ​លោកប៉ា​របស់ខ្លួន​ដើម្បី​មក​ធ្វើ​ការចរចា​ជាមួយនឹង​ក្រុមហ៊ុន​ដោយ​សង​ថ្លៃ​ខូចខាត​នៅ​បង្កាន់ដៃ​ដែក​ចំនួន ១៥០ ដុល្លារ​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ​៕ រក្សា​សិទ្ធិ​ដោយ​៖ សារឿន​

×