Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​ធនាគារ​អេស៊ីលីដា (ABC) ចាប់ផ្តើម​សប្តាហ៍​ថ្មី​ជាមួយនឹង​ការថយចុះ​

​ភ្នំពេញ ៖ ភាគហ៊ុន​ធនាគារ​អេស៊ីលីដា ABC បាន​ថយចុះ​១០០​រៀល ក្នុង​មួយ​ហ៊ុន មក​នៅត្រឹម​១៦.៧០០​រៀល​ប៉ុណ្ណោះ ត្រឹម​ពេល​ផ្សារ​បិទ​ថ្ងៃ​អង្គា​រ៍​នេះ​។ ស្រដៀង​គ្នា​នេះ​ផងដែរ ផេស​ថិ​ក (PEPC) ក៏បាន​ថយចុះ​មក​ត្រឹម​២.៩០០​រៀល ។
​ផ្ទុយទៅវិញ ភាគហ៊ុន​ហ្ក្រេ​ន​ធ្វី​ន (GTI) ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) និង​ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​(PPSP) មាន​កំណើន​ដល់​៣.៤០០​រៀល ១២.២៤០​រៀល និង​១.៦១០​រៀល រៀង​គ្នា​។​

​រីឯ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) បាន​រក្សា​ថ្លៃថេរ​ដដែល​ដ​ច​ថ្លៃ​បិទ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​ថយចុះ​ដល់​ទៅ ០,៤៥% មក​ត្រឹម ៦៣៣,០៨ ពិន្ទុ​ប៉ុណ្ណោះ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​ក្នុងថ្ងៃនេះ​មាន​ចំនួន ២០៦,៩៣ លាន​រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×