Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រោយ​ឃើញ​ប៉ូលិស​ស្រី​ម្នាក់ ត្រូវ​មេ​ឲ្យ​ធ្វើ​កិច្ចសន្យា និង​សុំទោស ព្រោះ​រូបភាព​បំបៅ​ដោះ​កូន​ពេល​បំពេញការងារ លោក ផែង វណ្ណៈ ស៊ក​ឲ្យ​ប៉ុន្មាន​ម៉ាត់​ថា​…

​ភ្នំពេញ ៖ ដូចដែល​ប្រិយមិត្ត​ទទួល​ជ្រាប​ហើយ ពី​រូបភាព​មួយ​សន្លឹក​ដ៏​មាន​អ​ន្ថ​ន័យ បង្ហាញ​ពី​ទឹកចិត្ត​របស់​ប៉ូលីស​ស្រី​ម្នាក់ ដែល​ក្នុងនាម​ជា​ម្តាយ ទោះ​ក្នុងពេល​ត្រូវ​ជាប់​បំពេញភារៈកិច្ច​ការងារ ក៏​ឆ្លៀត​បំបៅ​ដោះ​កូន និង​បាន​ភ្ជាប់​សារ​យ៉ាងខ្លី​ថា​៖ «​ព្រោះតែ​ពាក្យ​ថា​ម្តាយ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ទេ ដើម្បី​កូន​ភ្លេច​អស់​ភាព​អៀនខ្មាស (​នេះហើយ​ជីវិត​ពិត​)»​។​

​តែ​អ្វីដែល​យើង​គ្រប់គ្នា​នឹកស្មាន​ដល់​នោះ គឺ​ក្រោយ​រូបភាព​នេះ​ត្រូវបាន​ចែករំលែក​យ៉ាង​ផុសផុល ជាមួយនឹង​ការកោតសរសើរ​ពី​ទំហំ​ទឹកចិត្ត​របស់​ប៉ូលីស​ស្រី​ជា​ម្តាយ​យ៉ាងច្រើន មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​គាត់​បាន​បង្ហោះ​សារ​សុំទោស​ជា​សាធារណៈ ដោយ​ប្រហែលជា​គាត់​រង​ការស្តីបន្ទោស​ពី​មេ​កើយ ដោយសារ​រូបភាព​មួយ​សន្លឹក​នេះ ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sokha Konkatao បាន​បង្ហោះ​សារ​សុំទោស​កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១ ថា​៖ «​នាង​ខ្ញុំ​អនុសេនីយ៍ទោ​ស៊ី​ថុង សុខា អត្តលេខ​71655 សូម​ចេញមុខ​សុំទោស​ជា​សារ​ធារ​ណះ​ក្នុង​FACE BOOK ចំពោះ​ការ​ផុស​រូបភាព​បំបៅ​ដោះ​កូន​នៅ​កន្លែងធ្វើការ​និង​ស្លៀក​ឈុត​ឯកសណ្ឋាន​កាលពី​ថ្ងៃទី​02/03/2021​កន្លងមកនេះ ការ​ផុស​ទៅនេះ​នាង​ខ្ញុំ​ពុំមាន​គោលបំណង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អង្គភាព​នគរបាល ព្រមទាំង​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​ទេ អាស្រ័យ​ដូចនេះ​សូម​អង្គភាព​និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​មេត្តា​ដោយ​ក្តី​អនុគ្រោះ​»​។​

​យ៉ាងណាមិញ ដោយសារតែ​ឃើញ​រូបភាព​មួយ​សន្លឹក​នេះ​ហាក់​ធ្ងន់ធ្ងរ រហូត​ប៉ូលីស​ស្រី​ខាងលើ​ត្រូវធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​បែបនេះ លោក ផែង វណ្ណៈ ក៏បាន​បង្ហាញ​អារម្មណ៍​អាណិតអាសូរ​ដល់​ប៉ូលីស​ខាងលើ​ជាខ្លាំង និង​បាន​សួរ​ទៅកាន់​មេ​អង្គភាព​នោះ​យ៉ាង​ចាក់​ដោត​ថា​៖ «​ដើម្បី កូន​ទោះបី​ម៉ែ​ត្រូវ​មេ​ព្រមាន និង​ស្ដីបន្ទោស រហូត​ចាប់បង្ខំ​ឲ្យ​ម៉ែ​ធ្វើ​កិច្ចសន្យា​ក៏​ម៉ែ​ព្រម​ដែរ​តែ​ម៉ែ​មិន​ទុកអោយ​កូន​ស្លាប់​ទេ ។​

​តើ​មាត្រា​ប៉ុន្មាន​? ច្បាប់​ណា​ដែល​ចែងថា មន្ត្រីរាជការ​ជា​ស្ត្រី​មិនអាច​បំបៅ​ដោះ​កូន​បាន​ពេល​កំពុង​បំពេញភារកិច្ច​? បើ​នៅ ប្រទេស​គេ​វិញ សូម្បីតែ​សមាជិកសភា ឬ នាយករដ្ឋមន្ត្រី​ជា​ស្ត្រី ក៏​យក​កូន​មក​បំបៅ​ពេល​កំពុងធ្វើការ និង​ពេល​កំពុង​ប្រជុំ​ដែរ ហើយ​ផ្សាយ​ពេញ​បណ្ដាញ​ព័ត៌មាន​ទៅទៀត​។ អាណិត​ប្អូនស្រី​ណាស់​ដែលមាន​មេ​គ្មាន​បេះដូង​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×