Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ : ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​កងទ័ព​គឺ​ដំណើរការ​ដោយ​រលូន​

​ភ្នំពេញ ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ប្រាប់ CEN នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា នេះ​ថា ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដល់​កងទ័ព គិត​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន មិនមាន​បញ្ហា​អ្វី​កើតមានឡើង​នោះទេ​។

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា “​យើង​ទទួលបាន​ជោគជ័យ​គ្រប់​ទីកន្លែង​ទាំងអស់ ហើយ​ឥឡូវនេះ​វិល​មកដល់​ជុំ​ទី​២ បានន័យថា គឺ​ត្រូវ​ចាក់​នូវ​ម្ជុល​ទី​២ ជា​បន្តបន្ទាប់ ព្រោះ​ធម្មតា​វ៉ាក់សាំង​នេះ បើសិនជា​ចាក់​ម្ជុល​ទី​២​ហើយ គឺ​វា​បានផ្តល់​នូវ​ភាពកក់ក្តៅ​ច្រើន​ចំពោះ​បុគ្គល​ទាំងនោះ ដែល​បាន​ចាក់​ហើយ​”​។​

​ប្រមុខ​ការពារជាតិ​បានបញ្ជាក់​ទៀតថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ លើក​ទី​១ ដល់​កងទ័ព គឺ​បាន​ជិត ១​សែន​នាក់ និង​អ្នក​ដែល​នៅ​សេសសល់ គឺ​នៅ​បន្ត​ចាក់​ជា​បន្តទៀត​ឲ្យ​បាន​គ្រប់គ្នា​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

​ដោយ​សម្តេច​បានបញ្ជាក់​យ​យ៉ាង​ដូច្នេះ​ថា “​ម្ជុល​ទី​១ គឺ​យើង​ចាក់​បាន​ច្រើន​នាក់​ហើយ ជិត ១​សែន​នាក់​ហើយ ដូច្នេះ​នៅសល់​ខ្លះទៀត ដែល​យើង​ត្រូវ​បន្ត​ចាក់​ទៀត និយាយ​រួម​គឺ​ត្រូវ​ចាក់​ឲ្យ​អស់​នៅ​កងកម្លាំងប្រដាប់អាវុធ ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ចាក់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

យោងតាម​របាយការណ៍​របស់​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ស៊ី​ណូ​ហ្វា​ម (Sinopharm) របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើក​ទី​១ ជូន​កងកម្លាំង​កើន​ដល់​ចំនួន​សរុប ៩៨,៥២០​នាក់ ខណៈ​ចាក់​លើក​ទី​២ បាន​ចំនួន ៣០,៣៦៦​នាក់​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×