ភ្នំពេញ ៖ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល ៦៨ថ្ងៃ បានកើតឡើងចំនួន ៦០៨លើក គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ មានមនុស្សចំនួន ៣៣៦នាក់បានស្លាប់ និងរបួសចំនួន ៨៩១នាក់ ក្នុងនោះធ្ងន់ចំនួន ៥៤៧នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៍មាន CEN ទទួលបាននៅព្រឹកថ្ងៃទី៩១០ខែមីនា ឆ្នាំ២០២១។
របាយការណ៍បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានកើតឡើងចំនួន ៩លើក ស្លាប់ ៦នាក់ និងរបួស ១៣នាក់ ក្នុងនោះរបួសធ្ងន់ ៨នាក់ និងស្រាល ៥នាក់។
របាយការណ៍បានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៦៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៥៧៤២៤គ្រឿង ក្នុងនោះម៉ូតូចំនួន ៤២១៩៩គ្រឿង និងរថយន្តចំនួន ១៥២២៥គ្រឿង ក្នុងនោះរថយន្តតូច ១២៣៧៤គ្រឿង និងធំ ២៨៥១គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ





