Tuesday, March 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ ! ម្នាក់​ទៀតហើយ តារាចម្រៀង​ផលិតកម្ម រស្មី​ហង្ស​មាស កញ្ញា វី ឌី​ណែ​ត ក៏​វិជ្ជមាន​កូ​វីដ​-១៩ ដែរ​

​គិត​មកទល់ពេលនេះ ក្រុមការងារ និង​ក៏​ដូច​តារាចម្រៀង​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស ក្នុងនោះ​ដូចជា​តារាចម្រៀង លោក ណុប បា​យ៉ា​រិ​ទ្ធ អ្នកនាង សុគន្ធ នីសា និង​ពិធី​ការិនី​អ្នកនាង កែវ ចាន់នី​មល ត្រូវបាន​វិជ្ជមាន​កូ​វីដ​-១៩ រួចហើយៗ ខណៈ​អ្នក​ដទៃទៀត ដូចជា​អ្នកនាង ឱក សុគន្ធ​កញ្ញា នៅ​ពុំទាន់​ដឹង​លទ្ធផល​នៅឡើយ​ទេ ដោយ​អ្នក​ទាំងពីរ​កំពុងស្ថិត​ក្នុងការ​តាមដាន​អាកា​រៈ​ជំងឺ​នេះ​។​

​ដោយឡែក នៅមុននេះ​បន្តិច ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ តារាចម្រៀង​ផលិតកម្ម​រស្មី​ហង្ស​មាស កញ្ញា វី ឌី​ណែ​ត ស្រាប់តែ​បានប្រកាស​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ខ្លួន​ក៏មាន​វិជ្ជមាន​កូ​វីដ​-១៩ ផងដែរ បន្ទាប់ពី​ធ្វើតេស្ត​រួចរាល់ ពី​សំណាក់​ក្រុមគ្រូពេទ្យ​។​

​ក្នុងនោះ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កញ្ញា វី ឌី​ណែ​ត បាន​ប្រាប់​ទៅកាន់​បងប្អូន​មហាជន​ឲ្យ​បានដឹងថា​៖ «​មុននេះ​នាង​ខ្ញុំ​បានទទួល​លិទ្ធ​ផល​ហើយ គឺ​នាង​ខ្ញុំ​បាន​វិជ្ជមាន​កូ​វីត​19 ហើយ ចឹ​ង​នាង​ខ្ញុំ​សូម​សំណូមពរ​ដល់​បងប្អូន​ទាំងឡាយណា​ដែល​បាន​ប៉ះ​ប៉ាល់​នាង​ខ្ញុំ​សូមមេត្តា​ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីត​ទាំងអស់គ្នា ក៏​សូម​អធ្យាស្រ័យ​ផង​បងប្អូន​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×